ភ្នំពេញ: វ៉ាក់សាំង Astra Zeneca ផលិតនៅប្រទេសឥណ្ឌា និងជាកិច្ចសហប្រតិបត្តិការរបស់ សកលវិទ្យាល័យ Oxford របស់ចក្រភពអង់គ្លេស បានដឹកបានដល់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាកាលពីយប់មិញនេះ។ ចំពោះវ៉ាក់សាំងដែលជាជំហានដំបូង នៃជំនួយឧបត្ថម្ភរបស់មូលនិធិកូវ៉ាក់នេះ និងត្រូវចាក់ជាលើកដំបូងឲ្យដល់ក្រុមមនុស្សមួយចំនួនដែលយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីក្រុមមនុស្សដែលត្រូវបានទទួលវ៉ាក់សាំងនេះ ដែលក្នុងនោះរួមមាន៖
១. មន្រ្តីរាជការទទួលបន្ទុកប្រមូលពន្ធនៃប្រាក់ចំណូល ជាពិសេសគឺមន្រ្តីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៃព្រះរាជាណាចក្រកម្ពុជា រួមទាំងមន្រ្តីជាប់កិច្ចសន្យា ដែលបម្រើការនៅក្នុងអង្គភាពថែមទៀតផង។
២.មន្រ្តីរាជការ និងបុគ្គលិកនៃគ្រឹះសា្ថនអង្គរ ដែលជាអ្នកស្ថិតនៅជួរមុខក្នុងការផ្តល់សេវាផ្ទាល់ ជាមួយនឹងភ្ញៀវទេសចរបរទេស ក្នុងប្រតិបត្តិការប្រមូលចំណូលពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានតំបន់អង្គរ តំបន់ប្រាសាទបឹងមាលា និងតំបន់ប្រាសាទកោះកែវ។
គួររំលឹកផងដែរថា វ៉ាក់សាំងដែលកម្ពុជាទទួលបានជាជំហានដំបូងពីមជ្ឈមណ្ឌលកូវ៉ាក់នេះ មានចំនួនសរុបដល់ទៅ ៣២៤០០០ ដូសដែលជាវ៉ាក់សាំងផលិតនៅវិទ្យាស្ថាន សេរ៉ូម នៃប្រទេសឥណ្ឌា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]