ថៃ៖ ពិតណាស់ តារាប្រុសថៃ Oat Voravudh ជាតារាសម្តែងប្រុសម្នាក់ ដែលមានប្រជាប្រិយភាពខ្លាំងគួរសមក្នុងវិស័យកម្សាន្តថៃ ជាមួយគ្នានេះ រូបលោកក៏ជា ម្ចាស់សណ្ឋាគារមួយកន្លែងផងដែរ។
ជាក់ស្តែង រូបលោកក៏បានប្រាប់ពីមូលហេតុ ដែលខ្លួនលោកចាប់ផ្តើមលេងស្ទាយ៍ជាលោកប៉ាបែបកូរ៉េបែបនេះ ដោយសារតែភរិយារបស់លោក ជាអ្នករៀបចំតុបតែងខ្លួនលោកព្រោះ រូបនាងសម្គាល់ឃើញថា រូបលោកជាហ្វេនភាពយន្តកូរ៉េ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា ភរិយារបស់តារាប្រុសវ័យជ្រេ ៤៩ឆ្នាំរូបនេះ មានអាយុត្រឹមតែ ២៧ឆ្នាំតែប៉ុណ្ណោះ នេះសបញ្ជាក់ថា វាពិតជាខុសគ្នាឆ្ងាយខ្លាំងណាស់ តែយ៉ាងណា ពួកគេពិតជា អាចកសាងគ្រួសារមួយដែលពោរពេញដោយសុភមង្គម ក្រោយពេលសម្រេចចិត្តដើរចូលរោងការ ពេលកូនប្រុសច្បងមានអាយុប្រហែល ១ឆ្នាំ។
មិនត្រឹមតែប៉ុណ្ណោះ តារាប្រុសនេះ ក៏បានបន្ថែមថា អ្នកទាំងពីរពិតជា ចង់បានកូនស្រីខ្លាំងណាស់ ហេតុនេះហើយ ទើបដាក់ឈ្មោះកូនច្បងថា Olive ពេលភរិយាពពោះបាន ៤ខែ។ តែយ៉ាងណាក្តី រូបលោកថា ភរិយានឹងតាមយកកូនស្រីម្នាក់ទៀត ពេលដែលបងប្រុសទាំងពីរ មានអាយុច្រើនជាងនេះ៕
បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]