រាជធានីភ្នំពេញ៖ ពុកម៉ែបងប្អូនច្បាស់ជ្រាបរួចមកហើយ អំពីព្រឹត្តិការណ៍នៃការជំរិតប្លន់លុយមួយលានដុល្លារ រួចប៉ងផ្តាច់ជីវិតរបស់ម្ចាស់ផ្ទះក្នុង​វីឡា​លេខ​២០ នៅ​បុរី​អង្គរ​ភ្នំពេញ ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ កាលពីថ្ងៃទី០១ ខែមិនាឆ្នាំ ២០២១ កន្លងទៅនេះ  តែជាអកុសល ក្រុមចោរជំរិតដែលមានគ្នីគ្នាបួននាក់នោះ ត្រូវបានកងកម្លាំងរាជអាវុធរាជធានីភ្នំពេញ ធ្វើការកម្ទេចជាមួយគ្រាប់កាំភ្លើងជាច្រើន ដោយបន្សល់ត្រឹមតែសាកសព។

ក្នុងនោះដែរ មហាជនគ្រប់គ្នា នាំគ្នាកោតសរសើរ ក៏ដូចជា អបអរចំពោះ សមត្ថភាព​របស់កងកម្លាំងរាជអាវុធគ្រប់គ្នា ដោយមានថ្វីដៃមិនធម្មតា ក្នុងការកម្ចាត់ក្រុមទុច្ចរិត ដើម្បីជួយរក្សាសន្តិសុខសង្គម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ សាធារណជន ប្រាកដជាចង់ដឹងថា តើកងកម្លាំងរាជអាវុធ ប្រើគ្រាប់កាំភ្លើងប៉ុន្មានគ្រាប់ទៅលើជនឧក្រិដ្ឋទាំងបួន ស្ទើរសុះសាច់ដេកក្នុងថ្លុកឈាមបែបនេះ។

តាមប្រភពពីសមត្ថកិច្ចមួយរូប បានជម្រាបបញ្ជាក់ពីអត្តសញ្ញាណក្រុមឧក្រិដ្ឋទាំងបួនរូបដូចខាងក្រោម៖

១. ឈ្មោះ អ៉ឹម សុណ្ណារិទ្ធ អាយុ២២ឆ្នាំ ជាមេផ្តើមគំនិត ក្នុងការជំរិតទារប្រាក់ហើយផ្តាច់ជីវិត ដែលកាន់ប័ណ្ណសម្គាល់ជាមន្រ្តីយោធា ស័ក៣ តែត្រូវបានស្នងការដ្ឋានបុគ្គលិកនៃបញ្ជាការដ្ឋានអង្គរក្សធ្វើការច្រានចោល ថាជាប័ណ្ណក្លែងបន្លំ។

បុគ្គល អ៉ឹម សុវណ្ណារិទ្ធ

២. ឈ្មោះរី ពិសី អាយុ៣០​ឆ្នាំ មានទីលំនៅផ្ទះ​លេខ​១២៨ ផ្លូវលំ ភូមិ​ព្រែក​រង សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

បុគ្គល រី ពិសី

៣. ឈ្មោះម៉ូវ ផានិត អាយុ ២១ឆ្នាំ មុខរបរ​ជាជាង​រថយន្ត មានទីលំនៅ​នៅផ្ទះ​ជួល​នៅ​ក្រោយ​វត្ត​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

៤.ឈ្មោះ រ៉ន ភារុណ មានអាយុ២១ឆ្នាំ មានទីលំនៅភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ។

តាមប្រភពព័ត៍មានដដែលបានបញ្ជាក់ថា បុគ្គល អ៊ឹម សុវណ្ណារិទ្ធ ប្រដាប់ដោយកាំភ្លើង អាកា បាញ់តដៃជាមួយកងកម្លាំងរាជអាវុធហត្ថ រីឯ បុគ្គល រី ពិសី ក្នុងដៃកាន់កាំភ្លើងខ្លី ប្រភេទសូរ៉ាគី ចំណែកឯបុគ្គល២នាក់ទៀត ម្នាក់កាន់កាំភ្លើង ម៉ាក CZ និង ម្នាក់ទៀត ពុំមានកាំភ្លើងក្នុងដៃទេ តែមានខ្នោះដៃ ស្គុតសម្រាប់ធ្វើសកម្មភាព ០២ ដុំ ខ្សែរូតចង ០១ ដុំ។

តាមការត្រួតពិនិត្យ​ និង ធ្វើកោសល្យវិច្ឆ័យរបស់សមត្ថកិច្ច បានបញ្ជាក់ថា ជនឧក្រិដ្ឋជាមេផ្តើមគំនិត ឈ្មោះ អ៊ឹម សុណ្ណរិទ្ធ ត្រូវចំនួន២គ្រាប់ ដោយ១ គ្រាប់ត្រូវចំថ្ងាស ធ្លាយទៅក្រោយ និង មួយគ្រាប់ទៀតចំក្រោមជង្គង់ឆ្វេង ចំណែកឯ ឧក្រិដ្ឋជនឈ្មោះ រី ពិសី ត្រូវ០៧ សរុបចំនួន១៧ កន្លែង ដោយមានគ្រាប់បៀម២គ្រាប់ និង ឈ្មោះ រ៉ន ភារុណ ត្រូវ០៩ គ្រាប់ ចេញនិង ចូល១៨ កន្លែង និង ម្នាក់ទៀត ម៉ូវ ផានិត អត់មានកាំភ្លើង ក្នុងដៃ ត្រូវ ០៥គ្រាប់ ចេញនិងចូល ១១ កន្លែង៕

កងកម្លាំងរាជអាវុធហត្ថ
កងកម្លាំងរាជអាវុធហត្ថ
កងកម្លាំងរាជអាវុធហត្ថ
បុគ្គល អ៉ឹម សុវណ្ណរិទ្ធ
បុគ្គល រី ពិសី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]