បរទេស៖ សំបុត្រមួយដែលត្រូវបានបិទទុកកាលពី300ឆ្នាំមុន ហើយមិនដែលត្រូវបានបើកសោះចាប់តាំងពីពេលនោះមក ត្រូវបានបើកអានជាលើកដំបូងដោយអ្នកវិទ្យាសាស្រ្ត។

ដោយប្រើម៉ាស៊ីនស្កេនកាំរស្មីអ៊ិច ក្រុមការងារមកពីសាកលវិទ្យាល័យ Queen Mary នៃទីក្រុងឡុងដ៍ បានពិនិត្យសំបុត្រដែលត្រូវបានបិទដោយវិធីមួយហៅថា letterlocking ដែលវីធីនេះជាការបត់សំបុត្រជាច្រើនតង់ ដោយមិនចាំបាច់ប្រើស្រោមដាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លិខិតដែលបិទទុកជាង300ឆ្នាំ

ជោគជ័យនេះអនុញ្ញាតឱ្យគេអាចអានសារពីសម័យ Renaissance ដែលយកពីមន្ទីរប្រៃសណីយ៍ហូឡង់នេះបានដោយមិនធ្វើឱ្យខូចក្រដាស ឬខ្ទេចត្រានោះឡើយ។  

សំបុត្រនោះចុះថ្ងៃទី31 ខែកក្កដាឆ្នាំ1697 គឺជាសំណើរពី Jacques Sennacques សរសេរទៅបងប្អូនជីដូនមួយរបស់គាត់ឈ្មោះ Pierre Le Pers ដែលជាអ្នកជំនួញជនជាតិបារាំងនៅទីក្រុងឡាអេ (The Hague) ដើម្បីសុំលិខិតចម្លងបញ្ជាក់ការស្លាប់របស់បុរសម្នាក់ទៀតឈ្មោះ Daniel Le Pers។

បច្ចេកទេសថ្មីនេះនឹងអនុញ្ញាតឱ្យប្រវត្តិវិទូសិក្សាអត្ថបទឯកសារប្រវត្តិសាស្ត្រ ដែលបិទជិត ដោយមិនធ្វើឱ្យខូចវីធីដែលគេបិទវានោះឡើយ។  

សំបុត្រត្រូវបានបើកជាលក្ខណះឌីជីថល
ហិតទុកសំបុត្រតាំងពីសតវត្សទី17

ម៉ាស៊ីនស្កេនកាំរស្មីអ៊ិច microtomography ដែលត្រូវបានបង្កើតឡើងនៅឯមន្ទីរពិសោធន៍នៃសាកលវិទ្យាល័យ Queen Mary នៃទីក្រុងឡុងដ៍ ត្រូវបានគេប្រើដើម្បីស្កេនសំបុត្រមួយចំនួនដែលមិនបានដែលបានបើក ពីហិបប្រៃសណីយ៍នៃសតវត្សរ៍ទី17 ដែលពេញទៅដោយសំបុត្រដែលមិនត្រូវបានបញ្ជូន៕

សំបុត្រត្រូវបានបើកជាលក្ខណៈឌីជីថល
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]