មីយ៉ាន់ម៉ា: ក្រោយរបបយោធា បានធ្វើរដ្ឋប្រហារទម្លាក់លោកស្រី អង់សានស៊ូជី ពីដំណាងជាទីប្រឹក្សារដ្ឋមក ស្រាប់តែចលនាបាតុកម្មពាសពេញផ្ទៃប្រទេសបានកកើតឡើង ដែលក្នុងនោះ សូម្បីតែតារាល្បីៗប្រចាំប្រទេសមីយ៉ាន់ម៉ា ជាច្រើនរូបក៏បានស្ម័គ្រចិត្តចូលរួមនៅក្នុងចលនានេះផងដែរ។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ហេតុការណ៍នៃការបាត់ខ្លួន របស់តារាសម្តែង និងបង្ហាញម៉ូតដ៏ល្បីល្បាញប្រចាំប្រទេសមីយ៉ាន់ម៉ា គឺលោក Paing Takhon ដែលមហាជនបានស្គាល់ថា លោកជាតារាប្រុសម្នាក់ដែលមានរូបរាងដ៏ស្រស់សង្ហា និងប្រកបដោយសមត្ថភាព ព្រមទាំងមានមនសិការផងនោះ ត្រូវបានបាត់ខ្លួនភ្លាមៗកំឡុងពេលបាតុកម្មកើតឡើងខ្លាំង ដែលដំណឹងនៃការបាត់ខ្លួននេះ នៅមិនទាន់ដឹងឲ្យប្រាកដនៅឡើយទេ។
ភ្លាមៗនោះ ស្រាប់តែបងស្រីរបស់លោក Paing Takhon បន្ទាប់ពីបានបាត់ទំនាក់ទំនងជាមួយនិងប្អូនប្រុស និងក្រោយពីបានទូរស័ព្ទជាច្រើនលើករួចហើយនៅតែមិនអាចទាក់ទងបាន ស្រាប់តែអ្នកនាងបានបង្ហោះសារតាមរយ:គណនីហ្វេសប៊ុក របស់អ្នកនាង អំពាវនាវដល់ហ្វេនៗទាំងអស់ឲ្យចូលរួមចែករំលែកព័ត៌មាននៃការបាត់ខ្លួនរបស់ប្អូនប្រុសខ្លួន។ខណពេលនោះ ក៏មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ហ្វេនៗរបស់លោក បានចូលរួមបង្ហោះតាមហ្វេសប៊ុក ដោយបានភ្ជាប់និងhastage #SaveMyanmar ព្រមទាំងព័ត៌មាននៃការបាត់ខ្លួនរបស់លោកPaing Takhon។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏ សាធារណមតិទាំងជាតិ និងអន្តរជាតិ បាននិងកំពុងតែផ្តោតអាម្មរណ៍ និងចោទជាសំណួរយ៉ាងខ្លាំងថាតើមូលហេតុអ្វី ដែលនៅពីក្រោយការបាត់ខ្លួននេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]