បរទេស៖ កាលពីពេលប៉ុន្មានថ្ងៃមុននេះ តារាសម្តែងតួអង្គ «Wonder Woman»ដែលមានឈ្មោះពិតថា Gal Gadot បានបង្ហាញជាសាធារណៈ ដែលខ្លួនចាប់ផ្តើមមានផ្ទៃពោះ មួយទៀតហើយ ដែលនេះគឺកូនទី៣ផងដែរ។

ដោយឡែក ប្រហែលជាពីរបីថ្ងៃមុន តារាស្រីអាយុ៣៥រូបនេះ បានបង្ហោះរូប នៅក្នុងបណ្តាញសង្គមជាលក្ខណៈគ្រួសារ ជាមួយស្វាមី Yaron Varsano និង កូនស្រីទាំងពីរនាក់ រួមមានទាំងកូនទី៣មួយដែលកំពុងនៅក្នុងពោះនៅឡើយ ដែលមិនទាន់ដឹងជាស្រីឬ ក៏ប្រុសនៅឡើយទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំណែកអ្នកគាំទ្រក៏បានបញ្ចេញនូវមតិអបអរសាទរជាច្រើននូវពាក្យជូនពរទៅកាន់សមាជិកថ្មីមួយរូប ដែល Gal Gadot នឹងត្រៀមស្វាគមន៍នៅពេលខាងមុខនេះដែរ។

គួររម្លឹកដែរថា Gadot និង Versano បានរៀបការនៅក្នុងឆ្នាំ២០០៨ រីឯកូនស្រីឈ្មោះ Alma ដែលជាកូនដំបូងដែលបានកើតគឺនៅក្នុងឆ្នាំ២០១១និង កូនទី២ ឈ្មោះថា Maya គឺត្រូវបានក្នុងឆ្នាំ២០១៧៕

សូមចូលទស្សនារូបភាពខាងក្រោម៖

Gal Gadot
Gal Gadot
Gal Gadot
Gal Gadot ក្នុងរឿង «Wonder Woman»
Gal Gadot ក្នុងរឿង «Wonder Woman»
Gal Gadot ក្នុងរឿង «Wonder Woman»
Gal Gadotនិង ស្វាមី
Gal Gadot ស្វាមីនិង កូនៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]