ថៃ៖ ប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហើយ អំពីតារាសម្ដែងប្រុសសង្ហាលំដាប់ប្រទេសរបស់ថៃ ទាំង១០ដួង ដែលមានទាំងរូបសម្រស់​ ទេព្យកោសល្យ និងចំណេះដឹងខ្ពង់ផងនោះ ដែលបច្ចុប្បន្នពួកគេកំពុងឆក់យកបេះដូងអ្នកគាំទ្រយ៉ាងពេញទំហឹង។

ដោយឡែក ប្រទេសថៃ កំពុងតែមានសន្ទុះខ្លាំងខាងវិស័យសិល្បៈគ្រប់ទម្រង់ក្នុងនោះ យើងសង្កេតថា វិស័យខ្សែភាពយន្តកំពុងតែទទួលបានបានការគាំទ្រ និងចាប់អារម្មណ៍ខ្លាំងពីបណ្តាទស្សនិកជន ទូទាំងពិភពលោក។ លើសពីនេះទៀតអ្វីដែលគួរឲ្យកត់សម្គាល់ គឺតារាសម្តែងដែលកំពុងទទួលបាន ប្រជាប្រិយភាពខ្លាំងបំផុត ពីសំណាក់អ្នកគាំទ្រដែលជានិច្ចកាល តែងតែឈរលើកំពូលតារាងនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដើម្បីកាន់តែច្បាស់ថា តើតារាប្រុសសង្ហាលំដាប់ប្រទេសស្ថិតនៅកំពូលតារាងមានតារារូបណាខ្លះ?

សូមទស្សនារូបភាពខាងក្រោម៖

១. Mike D. Angelo

 Mike D. Angelo

លោក Mike D. Angelo គឺជាអតីតអ្នកចំរៀងដ៏ពេញនិយម។ តារាសម្តែងវ័យ ៣១ ឆ្នាំរូបនេះមានកេរ្តិ៍ឈ្មោះល្បីល្បាញដោយសារលោកបានសម្តែងជាតួរឯក នៅក្នុងរឿងភាគថៃ«Full House»។ គួរបញ្ជាក់ផងដែរថាលោកបានសម្តែងរឿងភាគចិនពេញនិយមជាច្រើន។

ជាមួយនឹងការទទួលបាន ប្រជាប្រិយភាពខ្ពស់របស់លោក តារារូបនេះបានជាប់ចំណាត់ថ្នាក់លេខ 1 នៅក្នុងបញ្ជីសម្រាប់ខែកុម្ភៈឆ្នាំ 2021 នេះ។

២. Mark Prin

Mark prin 

លោក Mark prin ដែលជាប់ចំណាត់ថ្នាក់លេខ ២ នៅក្នុងបញ្ជី។ តារាសម្តែងវ័យ ៣០ ឆ្នាំរូបនេះទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងនាពេលថ្មីៗនេះជាមួយនឹងការសម្តែងរបស់លោកនៅក្នុងរឿងថ្មីចំនួន ២ គឺរឿង

«My Husband in Law»  និង «My Forever Sunshine» 

៣. Nadech Kugimiya

Nadech Kugimiya

នៅក្នុងបញ្ជីនេះផងដែរលោក Nadech Kugimiya តែងតែរក្សានូវប្រជាប្រិយភាពខ្ពស់របស់លោក។ លោកកំពុងសម្តែងរឿងថ្មីមួយរឿង«Mon Ruk Nong Pak Ka Yang» ជាមួយសហតារាថ្មីរបស់លោក Bow Maylada។

.Bie Thassapa

.Bie Thassapa

តារាសម្តែងវ័យ ២៩ ឆ្នាំរូបនេះទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងជាមួយនឹងការសម្តែងរបស់ខ្លួននៅក្នុងរឿងភាគទូរទស្សន៍ចិនល្បី ៗ ជាច្រើន។ ចុងក្រោយលោកក៏បានសម្តែងនៅក្នុងរឿងភាគថៃរឿង«Fai Sin Chua» និង  «Jut Jop Kong Suan Gern»  

៥. Mario Maurer

Mario Maurer

Mario Maurer មានប្រជាប្រិយភាពនៅប្រទេសថៃនិងបណ្តាប្រទេសអាស៊ីជាច្រើនទៀត។ លោកកំពុងថតរឿងថ្មី «Bad Romeo» ជាមួយកំពូលតារាសម្តែងស្រី Yaya Urassaya

.Mik Thongraya

Mik Thongraya

Mik Thongraya ត្រូវបានគេស្គាល់ច្បាស់ថាជាតារាសម្តែងដែលមានទេពកោសល្យម្នាក់ នៅប៉ុស្តិ៍លេខ ៧ ថៃដែលមានប្រជាប្រិយភាពខ្ពស់។លោកកំពុងបង្ហាញជំនាញសម្តែងរបសលោកនៅក្នុងរឿងថ្មី«Talay Luang»  ជាមួយ Sammy Cowell

៧.Tor Thanapob

Tor Thanapob 

Tor Thanapob គឺជាតារាសម្តែងវ័យក្មេងម្នាក់នៅក្រោម Nadao Bangkok

ប្រជាប្រិយភាពរបស់លោកកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃបន្ទាប់ពីសម្តែងក្នុងរឿងភាគល្បី ៗ ជាច្រើន។

តារាសម្តែងវ័យក្មេងសង្ហានឹងត្រលប់មកវិញជាមួយខ្សែភាពយន្តថ្មីរឿង «Ghost Lab» ក្នុងពេលឆាប់ៗនេះ។

៨. Weir Sukollawat and James Jirayu

James Jirayu

កំពូលតារាសម្តែងទាំងពីរគឺ Weir Sukollawat និង James Jirayu ជាប់ចំណាត់ថ្នាក់លេខ ៨ ក្នុងបញ្ជី។

 Weir Sukollawat

៩.Pope Thanawat

Pope Thanawat

កាលពីពេលថ្មីៗនេះ.Pope Thanawatបានបង្ហាញការសម្តែងគួរឱ្យកត់សម្គាល់របស់លោកនៅក្នុងរឿង«Roy Leh Marnya» ។ តារារូបនេះជាប់ចំណាត់ថ្នាក់លេខ ៩ ក្នុងបញ្ជីសម្រាប់ខែកុម្ភៈឆ្នាំ ២០២១ ។

១០.Dj Push

Dj Push Puttichai

តារាសម្តែងចុងក្រោយនៅក្នុងបញ្ជីគឺជាតារាសម្តែងដែលមានប្រជាប្រិយភាព Dj Push Puttichai

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]