បរទេស៖ អ្នកប្រើប្រាស់បណ្តាញសង្គម TikTok ម្នាក់ទទួលបានការគាំទ្រយ៉ាងខ្លាំង បន្ទាប់ពីគាត់បានពន្យល់ពីមូលហេតុនៃកោះចំនួនពីរ ដែលមានពេលវេលាខុសគ្នារហូតដល់ទៅ ២១ម៉ោង បើទោះបីជាវាស្ថិតនៅចម្ងាយពីគ្នាត្រឹមតែ ៤.៨ គីឡូម៉ែត្រក៏ដោយ។
ប្រជុំកោះ Diomede Islands ត្រូវបានពុះចែកដោយខ្សែបន្ទាត់កាលបរិច្ឆេទអន្តរជាតិ International Date Line (IDL) ស្ថិតនៅចន្លោះដែនដីប្រទេសរុស្ស៊ី និងរដ្ឋអាឡាស្ការបស់សហរដ្ឋអាមេរិក និងកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិក ដែលបង្កើតឡើងសំរាប់កំណត់ព្រំដែន រវាងថ្ងៃចាស់ និងថ្ងៃថ្មី។ ដូច្នេះវាមានន័យថា កោះ Big Diomede ដែលជាកោះមួយស្ថិតនៅក្នុងទឹកដីរុស្ស៊ី គឺមានរយៈពេលដើរលឿនជាងសឹងតែមួយថ្ងៃ បើធៀបទៅនឹងកោះ Little Diomede ដែលជាកោះជិតខាងស្ថិតក្នុងរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក។ យ៉ាងណាមិញ ដោយសារតែវាស្ថិតនៅចម្ងាយមិនឆ្លាយពីគ្នាប៉ុន្មាន ដូចនេះគេក៏អាចធ្វើដំណើរទៅមកដោយការជិះទូក ឬអាចធ្វើដំណើរលើផ្ទាំងទឹកកកនៅក្នុងរដូវរងា ក៏ប៉ុន្តែសកម្មភាពទាំងនេះក៏ត្រូវចាត់ទុកថាជាអំពើខុសច្បាប់ដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរជម្រាបថា នៅពេលបច្ចុប្បន្ននេះ កោះ Little Diomede ក្នុងរដ្ឋអាឡាស្កា គឺមានជនជាតិដើមរស់នៅប្រហែល ១១០នាក់ ខណៈជនជាតិដើមនៅកោះ Big Diomede ត្រូវបានរដ្ឋាភិបាលសូវៀតផ្លាស់ប្តូរទីលំឱ្យទៅរស់តំបន់ដីគោករុស្ស៊ី ហើយក៏កែប្រែកោះនេះឱ្យទៅជាអង្គភាពយោធាវិញ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]