ភ្នំពេញ៖ ក្រុមហ៊ុន Smart​ Axiata ដែលជាប្រតិបត្តិករទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា ជម្រុញពលរដ្ឋកម្ពុជាឲ្យបន្តរក្សាគម្លាតសុវត្ថិភាព អំឡុងពេលការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ ដោយមានផ្ដល់ទិន្នន័យអុិនធឺណិតបន្ថែមសម្រាប់អតិថិជន នៅរាល់ពេល​ដែលពួកគេប្រើប្រាស់ជម្រើសបញ្ចូលទឹកប្រាក់ តាមប្រព័ន្ធអេឡិចត្រូនិកណាមួយ។

អតិថិជនទាំងអស់ ដែលបញ្ចូលទឹកប្រាក់ក្នុងគណនីចំបងរបស់ពួកគេយ៉ាងតិចណាស់ ១ដុល្លារ ២៥សេន តាមរយៈកម្មវិធី SmartNas គេហទំព័រ Smart ឫ  Zero balance portal របស់ក្រុមហ៊ុន Smart  នឹងទទួលបានទិន្នន័យអុិនធឺណិតឥតគិតថ្លៃចំនួន ១ GB ទៅក្នុងគណនីរបស់ពួកគេ បន្ថែមទៅលើទិន្នន័យអុិនធឺណិត ដែលពួកគេទទួលបានពីគម្រោងភ្ជាប់ជាមួយSmart។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្មវិធី SmartNas ដែលជាកម្មវិធីលើទូរស័ព្ទដៃដែលអនុញ្ញាតឱ្យអតិថិជន Smart អាចពិនិត្យមើលការប្រើប្រាស់ទិន្នន័យទឹកប្រាក់ គ្រប់គ្រង និងផ្លាស់ប្តូ​រគម្រោងភ្ជាប់ ឫការជាវសេវាណាមួយ គឺជាកម្មវិធីទូរស័ព្ទដៃទទួលបានការពេញនិយមបំផុតនៅកម្ពុជា ដោយមានអ្នកប្រើប្រាស់រាប់រយសែននាក់ជារៀងរាល់ខែ។​ អតិថិជនអាចទាញយកកម្មវិធីនេះបានតាមរយៈ http://smarturl.it/SmartNas?IQid=facebook​ ។​

Stay Safe បញ្ចូលលុយពីផ្ទះ

ការបញ្ចូលទឹកប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក គឺជាជម្រើសដ៏ងាយស្រួល​ និងជួយអ្នកប្រើ​ប្រាស់ រក្សាការទំនាក់ទំនងរបស់ពួកគេឲ្យកាន់តែសកម្មតាមតម្រូវការ អំឡុងពេលដ៏លំបាកនេះ។ អ្វីដែលអតិថិជនត្រូវធ្វើ គឺគ្រាន់តែជ្រើសរើស ជម្រើសនៃការទូទាត់ប្រាក់របស់ពួកគេជាមួយ ផាយ ផេ  (Pi Pay) , អាលីផេ (Alipay)  , អេ ប៊ី អេ ផេ (ABA Pay) ឬ កាតឥណទាន/កាតឥណពន្ធ ហើយជ្រើសរើសចំនួនទឹកប្រាក់សម្រាប់បញ្ចូល ច្រើនជាង ១ដុល្លារ ២៥សេន ដើម្បីទទួលបានទិន្នន័យបន្ថែមឥតគិតថ្លៃនេះ។ ការផ្តល់ជូននេះចាប់ផ្តើមពីថ្ងៃនេះរហូត ដល់ថ្ងៃទី៣១ ខែឧសភា។

លោកស្រី Mila Jivkova Kusheva នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖

ប្រសាសន៍លោកស្រី Mila Jivkova Kusheva
  សេវាកម្ម Smart @Home

សេវាកម្មមួយផ្សេងទៀត ដែលកំពុងពេញនិយមអំឡុងពេលនៃការរក្សាគម្លាតឲ្យនៅឆ្ងាយពីគ្នា គឺសេវាកម្ម Smart @Home ដែលជាសេវាកម្មភ្ជាប់ Wi-Fi នៅតាមគេហដ្ឋានងាយស្រួលបំផុត។ ដើម្បីគាំទ្រដល់អតិថិជននៅតាមខេត្ត ដែលទទួលរងផលប៉ះពាល់ភាគច្រើន គឺនៅរាជធានីភ្នំពេញ និងកណ្តាលក្រុមហ៊ុន Smart កំពុងផ្តល់ជូនសេវាដឹកជញ្ជូនដោយឥតគិតថ្លៃរហូតដល់ ៥ ដុល្លារក្នុងមួយគ្រឿង ប្រសិនបើមានការបញ្ជាទិញតាមរយៈ កម្មវិធី Nham24 នៅចន្លោះថ្ងៃទី៣ ខែមីនា ដល់ថ្ងៃទី១៥ ខែមីនា។

លោកស្រី Mila បានបន្ថែមទៀតថា៖

  ប្រសាសន៍លោកស្រី Mila Jivkova Kusheva

សេវាកម្ម Smart @Home អនុញ្ញាតឱ្យអតិថិជនទទួលបានអត្ថប្រយោជន៍ជាច្រើនពីសេវាកម្ម​ Wi-Fi នៅតាមគេហដ្ឋានដោយមិនចាំបាច់ចំណាយថវិកា និងភាពស្មុគស្មាញនៃការតំឡើងបណ្តាញអុិនធឺណិតនៅក្នុងផ្ទះរបស់ពួកគេឡើយ។​ សេវាកម្ម Smart @Home ប្រើស៊ីមទូរស័ព្ទចល័ត (Sim Cards) ដើម្បីចែកចាយសេវាអុិនធឺណិតនៅតាមគេហដ្ឋាន។

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/smartaxiata​​ ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

របៀបបញ្ចូលលុយតាម Smart Website 
របៀបបញ្ចូលលុយតាម Smart Website 
របៀបបញ្ចូលលុយតាម Smart Website 
របៀបបញ្ចូលលុយតាម SmartNas
របៀបបញ្ចូលលុយតាម SmartNas

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]