រាជធានីភ្នំពេញ៖ ពិតណាស់ កាលពីរសៀលថ្ងៃទី ០១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោងប្រមាណ ១១ព្រឹក មានព្រឹត្តិការណ៍បាញ់បោះ ផ្អើលអស់មហាជនពីរឿង គម្រោងប្លន់របស់ឧក្រិដ្ឋជនត្រូវបរាជ័យ និងត្រូវបានប៉ូលីសបាញ់សម្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។
ក្រោយពីកើតហេតុរួច សាកសពជនឧក្រិដ្ឋទាំង ៤ត្រូវបាន ដឹកទៅតម្កល់នៅវត្តទឹកថ្លា ត្រៀមទុកឲ្យសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ តាមប្រពៃណី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែ កាលពីម្សិលមិញនេះ ត្រូវថ្ងៃទី ០២ ខែមីនា បន្ទាប់ពី សភាពសាកសពឡើងហើម ហើយមានរុយរោមថែមទៀត ដោយមើលឃើញថា មិនអាចទុកបានយូរម៉ោងទៀត តាអាចារ្យវត្តទឹកថ្លា សម្រេចចិត្តយកសពទៅបូជា។ ព្រមជាមួយគ្នានោះ គ្រួសាររបស់ជនឧក្រិដ្ឋ បានអញ្ជើញមក ដើម្បីមើលសាកសពក៏ដូចជា ចាត់ចែងរឿងបូជា តែបន្ទាប់ពីបូជា រួចគេឃើញ តែគ្រួសារជនឧក្រិដ្ឋ ៣តែប៉ុណ្ណោះ លេចវត្តមានក្នុងពេលរើសធាតុនោះ ចំណែកឯមួយដែលនៅសល់នោះ គឺ ធាតុរបស់មេក្លោងជនឧក្រិដ្ឋ អ៉ឺម សុវណ្ណារិទ្ធ។
គួរបញ្ជាក់ថា គ្រួសារពិតជា ចិត្តដាច់មែន មិនព្រមចេញមុខ មិនបង្ហាញអត្តសញ្ញាណ ថាសាកសពទៅមិនព្រមទទួលស្គាល់ តែនេះ ត្រូវបូជាក្លាយជាធាតុ ត្រឹមតែឆ្អឹងសោះ ក៏មិនខ្ចីអើពើទៀត នេះបញ្ជាក់យ៉ាងច្បាស់ថា គ្រួសាររបស់ជនឧក្រិដ្ឋនេះ ពិតជាមិនទទួលស្គាល់ថា រូបគេជាសមាជិកគ្រួសារទេ បន្ទាប់ពីមានរឿងនេះកើតឡើង៕
បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]