ម៉ាក់ប៉ាប្រហែលជាបានឮពាក្យ Prebiotics ញឹកញាប់ ពិសេសពីការផ្សព្វផ្សាយពាណិជ្ជកម្មម្សៅទឹកដោះគោ។ តើ Prebiotics ជាអ្វីទៅ? ចុះ Prebiotics មានអីពាក់ព័ន្ធចំពោះសុខភាព ឬការលូតលាស់របស់ក្មេងៗ? ចង់ដឹងច្បាស់ សូមតាមដានការស្រាយលម្អិតក្នុងអត្ថបទខាងក្រោមនេះ។

១. អ្វីទៅជា ព្រីបាយអូទិក (Prebiotics)?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Prebiotics ជាប្រភេទជាតិសរសៃ (កាបូអ៊ីដ្រាត) សម្រាប់ចិញ្ចឹមបាក់តេរីល្អក្នុងពោះវៀន និយាយឲ្យចំទៅ Prebiotics ជាអាហារសម្រាប់ ប្រ៉ូបាយអូទិក (Probiotics)។

២. អត្ថប្រយោជន៍ ព្រីបាយអូទិក (Prebiotics)

ទាំង Prebiotics និង Probiotics ដើរតួនាទីសំខាន់ផ្សេងគ្នាក្នុងរាងកាយមនុស្សយើង ប្រសិនបើគ្មាន Prebiotics ទេ នោះ Probiotics ក៏មិនអាចរស់រានបានដែរ ដោយសារតែគ្មានថាមពល និងអាហារបំប៉នគ្រប់គ្រាន់។ Prebiotics មានតួនាទីជំរុញដល់ការលូតលាស់នៃ Probiotics ដែលជាបាក់តេរីល្អជួយទ្រទ្រង់រាងកាយ និងប្រយុទ្ធប្រឆាំងការរីកលូតលាស់នៃបាក់តេរីអាក្រក់នៅក្នុងពោះវៀនមនុស្ស ពិសេសទារកដែលមានប្រព័ន្ធការពាររាងកាយខ្សោយ។ ទឹកដោះគោម្សៅដែលមានទាំង Prebiotics និង Probiotics រួមគ្នា កាន់តែជួយក្មេងឲ្យមានប្រព័ន្ធការពាររាងកាយខ្លាំង ឈ្នះជំងឺដែលឧស្សាហ៍កើតឡើងចំពោះទារក។

៣. ព្រីបាយអូទិក (Prebiotics) មាននៅក្នុងអ្វីខ្លះ?

តាមការលើកឡើងរបស់វេជ្ជបណ្ឌិតឯកទេសកុមារ អ៊ុន យូ Prebiotics មាននៅក្នុងអាហារបំប៉ន ពិសេសពពួកម្សៅទឹកដោះគោសម្រាប់ទារក និងកុមារ និងមានក្នុងចំណីអាហារដែរដូចជា ផ្លែប៊ើរី ផ្លែចេក ខ្ទឹមស ខ្ទឹមបារាំង ដើមខ្ទឹម ទំពាំងបារាំង សារាយសមុទ្រ សណ្តែកខៀវ សណ្តែកហោឡាំតា យ៉ាអួ ជាដើម។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]