ភ្នំពេញ: ករណីឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ក្រោយព្រឹត្តការណ៍២០ កុម្ភ: រួចមក ស្រាប់តែចំនួនទិន្នន័យនៃអ្នកឆ្លងពីមួយថ្ងៃទៅមួយថ្ងៃបានកើនឡើងជាលំដាប់ ដែលបានបង្កជាក្តីបារម្ភយ៉ាងខ្លាំងដល់ការរស់នៅរបស់ប្រជាជនផ្ទាល់តែម្តង។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ យោងតាមគេហទំព័រហ្វេសប៊ុក ផ្លូវការរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញផ្សាយទិន្នន័យនៃអ្នកឆ្លងប្រចាំថ្ងៃ បានបង្ហាញពីចំនួនអ្នកឆ្លងសរុប ដដែលក្នុងនោះ មានជនជាតិវៀតណាម ស្រ្តី២រូប មានមុខរបរជាអ្នករកស៊ីផ្លូវភេទ បានវិជ្ជមានវីរុសកូវីដ១៩ ក្រោយពីបានធ្វើតេស្តវិភាគសំណាករួច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល

យ៉ាងណាមិញ គួរកត់សម្គាល់ផងដែរថា ស្រ្តីជនជាតិវៀតណាមទាំងពីររូប មានម្នាក់ឈ្មោះ Dinh Thi Xuon Nhi ភេទស្រី អាយុ២៧ និងម្នាក់ទៀតឈ្មោះ Nguyen Ngoc Xia ភេទស្រី អាយុ២៨ឆ្នាំ អ្នកទាំងពីរសុទ្ធសឹងតែមានមុខរបរជាស្រ្តីរកស៊ីផ្លូវភេទ ហើយអ្នកទាំងពីរមានអាស័យដ្ឋានស្ថិតនៅក្នុងអាផាតមិនមួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវលេខ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយនៅពេលបច្ចុប្បន្នស្រ្តីទាំងពីររូបខាងលើនេះ ត្រូវបានអង្គភាពពាក់ព័ន្ធ សម្រេចបញ្ចូនឲ្យទៅសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្តស្វាយរៀង ស្របពេលដែលនារីទាំងពីររូបខាងលើនេះ មានបំណងត្រលប់ចូលទៅកាន់ប្រទេសវៀតណាម តាមរយ:ច្រកអន្តរជាតិបាវិត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]