បរទេស៖ ប្រិយមិត្តអ្នកអាន ប្រហែលជាធ្លាប់លឺ ក៏ដូចជាបានដឹង ពីពិធីមង្គលការ រវាងកូនក្រមុំ និងកូនកំលោះមានអាយុខុសគ្នាច្រើនជាង ១០ ទៅ​ ៣០ ឆ្នាំ ឬក៏ច្រើនជាងនេះជាដើម។ ដូច្នេះតើអ្នកធ្លាប់លឺរឿងរ៉ាវរបស់កូនក្រមុំ និងកូនកំលោះមានអាយុខុសគ្នាជិត ១០០ ឆ្នាំដែរឬទេ? ហើយនេះជារឿងពិត មិនប្រឌិត ដែលបានកើតឡើងនៅក្នុងប្រទេសសូម៉ាលី។

ជាក់ស្តែង នៅចុងខែតុលាឆ្នាំ ២០១៤ ពិធីមង្គលការមួយរវាងលោកតា Ahmed Muhamed Dore និងក្មេងស្រីវ័យក្មេង Safia Abdullah ដែលបានធ្វើឡើងនៅទីក្រុង Guriceel ក្នុងតំបន់ Galguduud ភាគកណ្តាលប្រទេសសូម៉ាលី។ អ្វីដែលពិសេសបំផុតសម្រាប់ពិធីរៀបអាពាហ៍ពិពាហ៍នេះគឺកូនកំលោះលោកតា Ahmed មានអាយុ ១១២ ឆ្នាំរីឯកូនក្រមុំ Safia ទើបតែមានអាយុត្រឹមតែ ១៧ ឆ្នាំតែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះលោកតា Ahmed ត្រូវបានគេឲ្យដឹងថាកូនកំលោះមានវ័យចំណាស់ជាងគេលើលោករូបនេះ ធ្លាប់មានប្រពន្ធដល់ទៅ ៥ នាក់ ហើយមានកូនរហូតទៅដល់ ១៨ នាក់រួចមកហើយ។ តួយ៉ាងក្មេងស្រី Safia រូបនេះ គឺជាប្រពន្ធទី ៦ ស្របច្បាប់របស់លោកតា Ahmed

យ៉ាងណាមិញ នៅក្នុងប្រទេសសូម៉ាលី គេត្រូវបានអនុវត្តយ៉ាងទូលំទូលាយនិងត្រូវបានអនុញ្ញាតដោយច្បាប់ អាចមានប្រពន្ធ ឬប្តីច្រើនមិនកំណត់ ហើយដូច្នេះ វាមិនមែនជារឿងចម្លែកទេសម្រាប់បុរសអាយុ ១១២ ឆ្នាំម្នាក់នៅតែរៀបការជាមួយប្រពន្ធផ្សេងទៀតហើយមិនមានអ្វីខុសប្រក្រតី ហើយមិនខុសច្បាប់ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

  លោកតា Ahmed និងនាង Safia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]