ថៃ ៖ មហាជនដឹងហើយថា តារាស្រីមួយចំនួនដែលជាតារាកំពូលក្នុងប្រទេសថៃ តែងតែមានមុខមាត់មានសម្រស់ស្រស់ស្អាតដោយមិនបាច់ទៅកែសម្ផស្ស នេះក៏ព្រោះតែពួកគេជាកូនកាត់នោះឯង។ ហើយមហាជនដែលជាអ្នកគាំទ្រប្រហែលជាមិននឹកស្មានដល់ទេ ថាពួកគាត់ជាកូនកាត់និងបណ្ដាប្រទេសទាំងនេះទៀតផង។
ក្រឡេកទៅមើល តារាកូនកាត់ថៃទាំង៦ដួង
ដែលមានឈ្មោះបោះសម្លេងយ៉ាងខ្លាំងទាំងក្នុងប្រទេស និងក្រៅប្រទេស
តាំងពីអតីតកាលរហូតដល់បច្ចុប្បន្ន។
ជាពីសេសពួកគេទទួលបានងារជាតារាជួរមុខក្នុងវិស័យកម្សាន្ត នៃប្រទេសថៃ
បូករួមទាំងទេពកោសល្យ និងសម្រស់ដ៏ស្រស់ត្រកាលទៀតផងនោះ
បានធ្វើឱ្យតារាទាំងនេះមើលទៅគឺល្អឥតខ្ចោះនិងលេចធ្លោក្នុងវិស័យសិល្ប:តែម្ដង។
ចង់ដឹងថាតើពួកគាត់ ជាប់ពូជសាស្រ្តមកពីណា?ហើយ ជានរណា?
១. Yaya Urassaya គឺជាកំពូលតារាវ័យក្មេងដ៏ស្រស់ស្អាតម្នាក់
ដែលនាងជាកូនកាត់ ថៃ និង ន័រវេស ដែលឱពុករបស់នាងជាជនជាតិ ន័រវេស ចំណែកម្ដាយ ជាជនជាតិថៃ។ អាចនិយាយបានថាសម្រស់ស្រស់ស្អាត
និង ស្បែកដ៏ភ្លឺរលោងនៃសញ្ជាតិ ន័រវេស រួមជាមួយសញ្ជាតិថៃដ៏ល្អឥតខ្ចោះនោះ
ធ្វើឱ្យកញ្ញា Yaya ទទួលបាន នូវភាពស្រស់ស្អាត
ពីធម្មជាតិ។
២ Chompoo Araya គឺជាអ្នកសម្ដែងស្រីដ៏មានទេពកោសល្យ និង ជាកូនកាត់ថៃ-
អង់គ្លេស ដែលឱពុកជាជនជាតិអង់គ្លេស ឯម្ដាយវិញ ជាជនជាតិថៃ ហើយជីដូនជីតារបស់នាងខ្លះក៏ជាជនជាតិឡាវដែរ ។ ដែលជាហេតុធ្វើឱ្យ Chompoo Araya មានសម្រស់ទាក់ទាញយ៉ាងនេះ។
៣. Mai Davika តួឯកស្រីស្រស់ស្អាត ជាកូនកាត់ ថៃ- ប៊ែលហ្សិក ដែលឱពុកជាជនជាតិ ប៊ែលហ្សិក។ មករួមផ្សំសក់ពណ៍ខ្មៅ ច្រមុះ ស្រួច ផ្ទៃមុខភ្លឺថ្លា ពីម្ដាយដែលជាជនជាតិថៃ ផងនោះ មៃដាវិកា ក្លាយជានារី ស្ថិតក្នុងក្រសែភ្នែក មនុស្សគ្រប់គ្នា។
៤. Bella Ranee តារាស្រីរូបនេះ ត្រូវបានគេទទួលឱ្យទៅសម្ដែងរឿងគ្រប់ទម្រង់ និងកម្មពិធីផ្សេងៗ មានទាំងការស្លៀកសម្លៀកបំពាក់ឈុតថៃជាច្រើន រហូតដល់មានអ្នកគាំទ្រមូយចំនួន ស្ទើតែភ្លេចគិតថា ក្មេងស្រីម្នាកនេះ ជាកូនកាត់ ថៃ-
អង់គ្លេស។
មានឱពុកជាជនជាតិអង់គ្លេស និង ម្ដាយ ជាជនជាតិ ថៃ។ ចំណែកឯ
បេឡា កាត់ទៅរកម្ដាយច្រើនជាង ។ ប៉ុន្តែនាង មានមន្តស្នេហ៍ កាន់តែមើល កាន់តែស្រស់ស្អាត ។
៥ Kim Kimberley ជាតារា ដែលគេចាប់ទុកថាស្រស់ស្អាតគ្រប់ទម្រង់ ព្រោះជាកូនកាត់ ថៃ- អាល្លឺម៉ង់។ ដែលឱពុកជាសញ្ជាតិ អាល្លឺម៉ង់ កាត់ អេស្ប៉ាញ និងម្ដាយ ជាជនជាតិថៃ ។ នៅពេលចាប់ផ្ដើមអាជីពដំបូងរបស់នាង ប្រហែលមើលទៅគួរឱ្យអស់សំណើចបន្តិច ព្រោះ មើលទៅដូចជាស្រ្តីលោកខាងលិច។ នាងមានរាងស្ដើងស៉ិចស៊ីអាចនិយាយបានថានាងមើលទៅស្រស់ស្អាតខ្លាំងណាស់ ។
៦. Sririta Jansen គឺជាតារាសម្ដែងមានឈាមជ័រ កាត់ ថៃ- ដាណឺម៉ាក ហើយនាងកើតនៅប្រទេស ឥណ្ឌូណេស៊ី។ ដែលឱពុកជាជនជាតិ ដាណឺម៉ាក ចំណែកម្ដាយជាជនជាតិថៃ មានដើមកំណើតចិន។ ការរួមបញ្ចូលគ្នាច្រើនសាស្រ្តបែបនេះហើយ ធ្វើឱ្យ Sri Rita Jansen មានសម្រស់ស្រស់ស្អាតបែបនេះ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]