រាជធានីភ្នំពេញ៖ តាមរយៈការផ្សាយផ្ទាល់នៅលើផេកហ្វេសប៊ុកផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ នេះ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន និងស​ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុន សែន  បានទទួលចាក់វ៉ាក់សាំងAstraZeneca  រួចហើយ នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ ដើម្បីរួមគ្នាបង្ការការរីករាលដាលនៃជំងឺកូវីដ១៩។ 

គួររលឹកផងដែរថា កាលពីថ្ងៃទី១០ ខែកុម្ភៈ​ ឆ្នាំ២០២១ កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន មានបំណងបម្រុងនឹងចាក់វ៉ាក់សាំង Sinopharm ប្រទេសចិន ប៉ុន្តែដោយសារលក្ខខណ្ឌអាយុ ទើបសម្តេចមិនអាចចាក់បាន ប៉ុន្តែចំពោះវ៉ាក់សាំង AstraZeneca នេះពុំមានកំណត់អាយុឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានោះដែរ គេសង្កេតឃើញមានមន្ត្រីជាន់ខ្ពស់ជាច្រើនរូប នៅក្នុងជួររដ្ឋាភិបាលដែលបានទទួលចាក់វ៉ាក់សាំង AstraZeneca ជាបន្តបន្ទាប់ បន្ទាប់ពីសម្តេចទាំងពីរ​ ទទួលវ៉ាក់សាំងរួច ក្នុងនោះមានដូចជា ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាលម៉ម ប៊ុនហេង  ឯ.ឧ ស៊ុន ចាន់ថុល ឯ.ឧ ឱម យិនទៀង និងសម្តេចក្រឡាហោមសខេង និង មន្រ្តីជាន់ខ្ពស់ជាច្រើនផ្សេងទៀត៕

ដើម្បីជ្រាបកាន់ច្បាស់សូម ទស្សនារូបភាពខាងក្រោម៖

សម្តេចតេជោ ហ៊ុន សែន 
សម្តេចកត្តិព្រឺទ្ធបណ្ឌិត
ឯ.ឧ ម៉ម ប៊ុនហេង
សម្តេច ស ខេង
ឯ.ឧ ស៊ុន ចាន់ថុល
ឯ.ឧ ឱម យិនទៀង
គ្រូពេទ្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]