ខេត្តបន្ទាយមានជ័យ ៖ ពិតណាស់ មានករណីឃាតកម្មមួយកើតឡើង យ៉ាងសហាវឃោរឃៅ ដោយបុគ្គលិក កាស៊ីណូម្នាក់ ត្រូវបានប្រទះដេកស្លាប់នៅក្នុង បន្ទប់ជួលនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ដែលបង្កភាពភ្ញាក់ផ្អើល នៅយប់ថ្ងៃទី ០២ខែមីនា កន្លងទៅថ្មីៗនេះ។

ពិតណាស់ ជាជំហានដំបូង គេសន្និដ្ឋានបានថា នារីរងគ្រោះអាចបណ្តាលមកពីករណី រំលោភសម្លាប់ ដោយសារប្រទះឃើញ សាកសពនារីរងគ្រោះ ដេកអាក្រាតកាយ ព្រមទាំងមានរបួសចំត្រង់កថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ នារីរងគ្រោះ ត្រូវបានគេស្គាល់សញ្ញាណ ឈ្មោះ ហួន ស្រី​ អាយុ២៣ឆ្នាំ មានមុខរបរ ជាបុគ្គលិកបំរើកាស៊ីណូមួយកន្លែង នៅសង្កាត់ប៉ោយប៉ែត។

តែយ៉ាងណាមិញ តាមការបកស្រាយ ពីលោក វីរសេនីយ៍ នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹងថា យោងតាមការធ្វើកោសល្យវិច័យ លើសាកសពស្ត្រីរងគ្រោះរួចមក ក្រុមគ្រូពេទ្យជំនាញ បានសន្និដ្ឋានថា នារីរងគ្រោះ មិនត្រូវបានឃាតកររំលោភឡើយ តែបើផ្អែកលើ របួសស្នាមហើមលើផ្ទៃមុខ និងដេកទាំងអាក្រាតកាយនេះ អាចទំនងជា ខាងស្រីមិនព្រម ទើបជនដៃដល់ចាក់សម្លាប់ហើយ យកគ្រឿងអលង្ការជាប់ខ្លួនទៅទាំងអស់បែបនេះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
នារីជនរងគ្រោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]