ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ កម្មវិធីប្រកួតជ្រើសរើសធីតាឯកសង្ក្រាន្តរដូវកាលទី២ បានស្វែងរកនូវសមាសភាពបេក្ខនារីទាំង១៤ រូបជាផ្លូវការ បន្ទាប់ពីបានធ្វើការប្រកួតជម្រុះឆ្លងកាត់ជាច្រើនវគ្គកន្លងមក ដែលកម្មវិធីនេះបានប្រព្រឹត្តធ្វើឡើងនៅស្ថានីយ៍ទូរទស្សជាតិកម្ពុជា ដោយមានការរៀបចំឡើងដោយក្រុមហ៊ុន ហ្វាន់ អេនធើធិនម៉ិន (FUN Entertainment) និង មានការគាំទ្រ ចូលរួមសហការណ៍ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន និងទូរទស្សន៍ជាតិកម្ពុជាផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមការឲ្យដឹងពី អ្នកនាង សំណាង ពុទ្ធានី អ្នកតំណាងឲ្យក្រុមហ៊ុន ហ្វាន់ អេនធើធិនម៉ិន (FUN Entertainment) លើកឡើងថា បេក្ខនារីទាំង១៤រូប ដែលបានប្រកាសជាផ្លូវការក្នុងកម្មវិធីប្រកួតជ្រើសរើស «ធីតាឯកសង្ក្រាន្ត» រដូវកាលទី២នេះ គឺសុទ្ធសឹងជាសុភាពនារី ដែលមានសមត្ថភាព ទេពកោសល្យ និងមានសម្រស់ស្រស់ស្អាតពីធម្មជាតិ រួមទាំងមានចំណេះដឹងជ្រៅជ្រះ ទាំងភាសារជាតិ អន្តរជាតិ និងជំនាញសិល្បៈខុសគ្នារៀងៗខ្លួន ក៏ដូចជាយល់ដឹងច្បាស់ពី ពីវប្បធម៌ អរិយធម៌ខ្មែរដែលទាក់ទងនឹងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរជាតិយើងបានយ៉ាងច្បាស់ផងដែរ។
អ្នកនាងបានបន្តឲ្យដឹងថា កម្មវិធីប្រកួត «ធីតាឯកសង្រ្កាន្ត» ក្នុងឆ្នាំនេះ មានសកម្មភាពដ៏ពិសេសម្យ៉ាងគឺ ការហ្វឹកហាត់រាំរបាំប្រពៃណីខ្មែរ ដែលត្រូវតម្រូវឲ្យបេក្ខនារីទាំង១៤ រូបយកចិត្តទុកដាក់ និងពង្រឹងសមត្ថភាពប្រកួតប្រជែងឲ្យកាន់តែខ្លាំងក្លាដើម្បីឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រ និងទទួលបាននូវជ័យលាភី។ ក្រៅពីនេះ បេក្ខនារីទាំងអស់ក៏បានចូលរួមក្នុងសកម្មភាពជាច្រើនដូចជា ការថតរូបផ្លូវការ ដំណើរកម្សាន្ត និងការបង្ហាញសមត្ថភាពពិសេសរបស់ខ្លួនជាដើម។
គួររំលឹកផងដែរថា សម្រាប់ការប្រកួតជ្រើសរើសធីតាឯកសង្ក្រាន្ត មានអ្នកដាក់ពាក្យប្រមាណជាង២០០នាក់ ប៉ុន្តែមានតែ១៤នាក់ប៉ុណ្ណោះ ដែលត្រូវជាប់ជាបេក្ខនារីផ្លូវការរបស់កម្មវិធីនេះ។
សម្រាប់វគ្គផ្តាច់ព្រ័ត្រ ម្ចាស់ជ័យលាភីទាំង ៧នាក់ ទទួលបានឳកាសជ្រើសរើសក្នុងការថតសម្តែងជាតួអង្គទេពធីតាទាំង ៧អង្គ របស់កបិលមហាព្រហ្មសម្រាប់ចាក់ផ្សាយក្នុងស្ថានីយ៏ទូរទស្សន៍ជាតិកម្ពុជា ក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]