បរទេស៖ ខណ:​ដែលពិភពលោកកំពុងតែរិះរកវិធី ដើម្បីដាក់មនុស្សយន្តឱ្យជួយដល់ការងារដែលមានគ្រោះថ្នាក់ ដូចជាការសម្អាតទ្រង់ទ្រាយធំ ឬបេសកកម្មស្វែងរកនិងជួយសង្គ្រោះជាដើម អ្នកវិទ្យាសាស្ត្រក៏កំពុងរកវិធីជួសជុលម៉ាស៊ីនទាំងនោះផងដែរ ប្រសិនបើវាជួបនឹងគ្រោះថ្នាក់។

របកគំហើញចុងក្រោយគឺជា microbots តូចៗដែលអាចជួសជុលខ្លួនឯងបានយ៉ាងរហ័សដោយគ្មានជំនួយពីមនុស្ស បន្ទាប់ពីដាច់ខ្លួនចេញពីគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកស្រាវជ្រាវនៅ UC San Diego បានបង្កើតរបកគំហើញនេះដោយបង្កើតមនុស្សយន្តហែលទឹកប្រវែង2សង់ទីម៉ែត្រមានរាងដូចត្រី និងមានបីស្រទាប់។ ផ្នែកខាងក្រោមនិងផ្នែកខាងលើ មានផ្នែកផ្តល់ចរន្ត (conductive part) និងបន្ទះម៉ាញេទិក (magnetic microparticles) ហើយនៅចន្លោះផ្នែកទាំងពីរនេះ មានស្រទាប់កណ្តាលជាសារធាតុ hydrophobic។ វាមានផ្លាទីននៅកន្ទុយដែលធ្វើប្រតិកម្មជាមួយនឹងឥន្ធនៈអ៊ីដ្រូសែន peroxide ដើម្បីបង្កើតជាពពុះអុកស៊ីសែនដែលធ្វើឱ្យរ៉ូបូតនេះហែលទៅមុខបាន។

(រូបភាព៖ UC San Diego)

រ៉ូប៉ូតហែលទឹកតូចអាចផ្លាស់ទីជុំវិញកែវដែលផ្ទុកដោយសូលុយស្យុងអ៊ីដ្រូសែន peroxide ខ្សោយ។ ដើម្បីសង្កេតមើលសមត្ថភាពជួសជុលរបស់វា អ្នកវិទ្យាសាស្ត្របានកាត់វាជាពីរ។ ជាលទ្ធផល ដូចដែលយើងឃើញនៅក្នុងវីដេអូខាងក្រោមនេះ គឺបានបង្ហាញពីកន្ទុយដែលដាច់ ហែលជុំវិញកែវរហូតដល់វាទៅដល់ខ្លួនវាម្ខាងទៀត ហើយក៏ភ្ជាប់ខ្លួនវាវិញដោយការឆក់ចូលគ្នាដោយម៉ាញេទិក។ ក្រុមអ្នកស្រាវជ្រាវនិយាយថា វាក៏អាចភ្ជាប់ខ្លួនវាឡើងវិញនៅពេលកាត់ជាបីបំណែកផងដែរ និងអាចភ្ជាប់ខ្លួនវាវិញបាន បើទោះជាបន្ទះម៉ាញេទិកត្រូវបានដកទៅដាក់នៅទីតាំងផ្សេងក៏ដោយ។ នៅថ្ងៃអនាគត វាអាចផលិតបានទៅជាមនុស្សយន្តធំៗ ដែលអាចនៅតែបន្តការងារបាន បើទោះជាត្រូវកាត់ពាក់កណ្តាលក៏ដោយ៕

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]