ហ្វីលីពីន៖ ប្រិយមិត្តដែលជាអ្នកស្នេហាវិស័យសិល្បៈ និងនិយមគាំទ្រវិស័យភាពរឿងភាគ ប្រាកដជាជាក់ច្បាស់មិនខានអំពីកំពូលតារាស្រីឯក អ្នកនាង Marian Rivera ដែលអ្នកគាំទ្រភាគច្រើន ឲ្យរហ័សនាមនាងថា វីរៈ នារី ដាណា ដែលអ្នកនាងបានសម្ដែងជាតួឯកស្រីនៅក្នុងរឿងនោះផងដែរ។

ដោយឡែក តារាសម្ដែងស្រីរូបនេះ ពិតជាមានទេពកោសល្យ និងភាពប៉ិនប្រសប់ខ្លាំង ក្នុងការសម្ដែង ដែលជាហេតុធ្វើឲ្យតារាស្រីរូបនេះ ទទួលបានភាពល្បី្លល្បាញ និងទាញយកប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រស្ទើរទូទាំងពិភពលោក ។ លើសពីនេះ តារាស្រីរូបនេះមិនត្រឹមតែមានទេពកោសល្យក្នុងការសម្ដែងប៉ុណ្ណោះទេ បើនិយាយរឿងសម្រស់វិញនោះ​ តារាស្រីឯករូបនេះមានសម្រស់ស្រស់ស្អាតឥតពណ៌នា ដែលមហាជនភាគច្រើនទទួលស្គាល់ថា ជាតារាស្រីស្អាតដាច់គេប្រចាំប្រទសហ្វីលីពីតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង បើក្រលេកទៅមើលពេលកន្លង រហូតមកដល់ពេលបច្ចុប្បន្ន តារាសម្ដែងស្រីរូបនេះ ទទួលបានបុត្រពីរទៅហើយ តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺមហាជនជាច្រើនបាននិយាយតគ្នាថា ការថែរក្សារូបរាង ក៏ដូចជាសម្រស់របស់អ្នកនាងនៅតែខ្ញង់ដដែល ជាមួយនិង ភ្នែកដ៏មុតស្រួច ច្រមុះស្រួច បូករួមនិងថ្ពាល់ខួចដ៏ទាក់ទាញ បានឆក់យកការចាប់អារម្មណ៍ និងលង់សម្រស់លើរូបនាងមិនស្ទើរ​ ដោយ នាង តែងតែបង្ហោះរូបភាពនៅលើបណ្ដាញសង្គមជារឿយៗ ។

តាមរយៈ រាល់អ្នកគាំទ្រដែលបានឃើញ Marian Rivera គឺសុទ្ធសឹងតែលាន់មាត់សរសើរពីការថែរក្សាសម្រស់ បានយ៉ាងស្រស់ស្អាត និងស្ថិតស្ថេររបស់នាងគ្រប់ៗគ្នាតែម្ដង៕ 

សូមទស្សនារូបភាពខាងក្រោម៖

Marian Rivera
Marian Rivera
Marian Rivera និង​ កូន​ប្រុស
Marian Rivera និងស្វាមី និង​ កូនៗ
Marian Rivera
Marian Rivera
Marian Rivera
Marian Rivera
Marian Rivera

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]