ភ្នំពេញ: ក្រោយផ្ទុះករណីឧក្រិដ្ឋកម្ម កក្រើកក្រុងភ្នំពេញ កាលពីប៉ុន្មានថ្ងៃមុននេះ ដែលបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់មហាជនខ្មែរគ្រប់ស្រទាប់វណ្ណ:រួចមក ស្រាប់តែកាលពីពេលថ្មីៗនេះ អគ្គស្នងការដ្ឋានក្រុងភ្នំពេញ ព្រមទាំងសមត្ថកិច្ច ជំនាញបានបើកការស៊ីបអង្កេត លើអត្តសញ្ញាណឧក្រិដ្ឋជនបន្ថែម ដោយក្នុងនោះសមត្ថកិច្ចបានបើកបង្ហាញជីវប្រវត្តិរបស់ឧក្រិដ្ឋជនទាំង៤រូប ដោយលម្អិតយ៉ាងដូច្នេះថា៖
មេខ្លោង ទី១. ឈ្មោះ អ៊ឹម សុវណ្ណរិទ្ធ ជាមេក្លោង កាន់កាំភ្លើងម៉ាក AK47 កើតថ្ងៃទី ២៨-១០-១៩៩៩ មានស្រុកកំណើតនៅ ស្រុកស្វាយប៉ោ ខេត្តបាត់ដំបង ទីលំនៅបច្ចុប្បន្ន ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងបានជួលបន្ទប់មួយទុកចោល ស្ថិតនៅក្នុងភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយចេញចូលម្តងម្កាលប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សឧក្រិដ្ឋជនទី២. ឈ្មោះរី ពីសី កាន់កាំភ្លើងខ្លីម៉ាក សូរ៉ាគី កើតថ្ងៃទី ២៧-១០-១៩៩១ មានស្រុកកំណើត សង្កាត់វឌ្ឍនភាព ទីរួមខេត្តកណ្តាល ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ១២៨ ផ្លូវលំ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ឧក្រិដ្ឋជនទី៣. ឈ្មោះ ម៉ូវ ផានិត កើតថ្ងៃទី ២៧-១០-១៩៩៨ មានស្រុកកំណើត ភូមិព្រៃពង្រ ឃុំរការកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទីលំនៅបច្ចុប្បន្ន ភូមិព្រៃពង្រ ឃុំរការកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ស្នាក់នៅផ្ទះជួល ក្រោយវត្តតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
និងឧក្រិដ្ឋជនទី៤. ឈ្មោះ រ៉ន ភារុន កាន់កាំភ្លើងខ្លីម៉ាកCZ P09 កើតឆ្នាំ២០០០ មានស្រុកកំណើត ភូមិព្រែកសំរោង ឃុំតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ទីលំនៅបច្ចុប្បន្ន ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល
ផ្អែកតាមរបាយការណ៍ខាងលើនេះ យើងឃើញថា ឧក្រិដ្ឋជនមានឈ្មោះរី ពីសី និងឧក្រិដ្ឋជនឈ្មោះ ម៉ូវ ផានិត សុទ្ធសឹងតែមានថ្ងៃកំណើត និងថ្ងៃស្លាប់ដូចគ្នា ពោលគឺថ្ងៃកំណើតចំថ្ងៃ ទី២៧ ខែតុលា ដូចគ្នាទាំងពីរនាក់តែម្តង។ ជុំវិញថ្ងៃដ៏ចៃដន្យនេះ ត្រូវបានមហាជនជាច្រើនសង្ស័យថា តើនេះអាចជាព្រហ្មលិខិតដែរឬទេ ដែលអ្នកទាំងពីរនេះ កើត និងស្លាប់ចំថ្ងៃជាមួយគ្នា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]