កម្សាន្ត៖ ក្រោយពីរងការចោទប្រកាន់អំពីរឿងការប្រើអំពើហិង្សានៅសាលា តារាសម្តែងប្រុស Ji Soo បានធ្វើការឆ្លើយតបដោយសរសេរសំបុត្រដោយដៃផ្ទាល់ធ្វើការសុំទោស។
ខាងក្រោមនេះ ជាខ្លឹមសារនៃសំបុត្ររបស់ Ji Soo៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខ្ញុំពិតជាសុំទោសស្មោះអស់ពីចិត្តចំពោះមនុស្សដែលរងគ្រោះដោយសារខ្ញុំ។ ពុំគួរមានការដោះសារសម្រាប់ការប្រព្រឹត្តិខុសរបស់ខ្ញុំនោះទេ។ ទង្វើរទាំងនោះមិនគួរអត់អោនអភ័យទោស។
នៅពេលដែលខ្ញុំចាប់ផ្តើមអាជីពស្ដែង ខ្ញុំទទួលបានការចាប់អារម្មណ៍ពីសាធារណជនជាមួយនឹងការតប់ប្រមល់ពីមុនរបស់ខ្ញុំហើយ ខ្ញុំគិតថានោះជាវិធីដែលខ្ញុំបញ្ចប់នៅថ្ងៃនេះ។ ទោះយ៉ាងណាក៏ដោយ វាតែងតែជាផ្នែកមួយនៃខ្ញុំដែលមានអារម្មណ៍ថាមានកំហុសពីអតីតកាលហើយការសោកស្តាយរបស់ខ្ញុំដែលហួសពេលសម្រាប់ខ្ញុំក្នុងការបង្វែរអ្វីៗមកឱ្យដូចដើមវិញ ដែលតែងតែនាំឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង។
ខ្ញុំតែងតែមានអារម្មណ៍ឈឺចាប់ដោយសារអតីតកាលដ៏ខ្មៅងងឹតរបស់ខ្ញុំ។ ខ្ញុំចង់បង្ហាញពីការសុំអភ័យទោស និង អធ្យាស្រ័យដ៏ជ្រាលជ្រៅរបស់ខ្ញុំចំពោះមនុស្សដែលបានរងទុក្ខជាយូរមកហើយ ខណៈពេលដែលខ្ញុំមើលពីការងាររបស់ខ្ញុំ។ ក្នុងនាមជាតារាសម្តែងមួយរូប ខ្ញុំនឹងឆ្លុះបញ្ចាំងនិងប្រែចិត្តគំនិតការប្រព្រឹត្តិពីអតីតកាលរបស់ខ្ញុំដែលមិនអាចលាងសំអាតបានឡើយ ក្នុងជីវិតរបស់ខ្ញុំ។
ខ្ញុំមានអារម្មណ៍ឈឺចាប់និងមានអារម្មណ៍ថាខ្ញុំបានធ្វើឱ្យខូចខាតយ៉ាងខ្លាំងដល់បណ្តាញផលិតករ តារាសម្តែងនិងបុគ្គលិកទាំងអស់ដែលបានខិតខំធ្វើការយ៉ាងស្ងៀមស្ងាត់នៅលើខ្សែភាពយន្ដ៖ River Where the Moon Rises ទន្លេដែលជាកន្លែងដែលព្រះច័ន្ទរះឡើង។
ខ្ញុំសង្ឃឹមយ៉ាងមុតមាំថាខ្សែភាពយន្តនេះ នឹងមិនមានការខូចខាតទៀតទេដោយសារតែខ្ញុំ។
ខ្ញុំសូមលុតជង្គង់ សុំការអភ័យទោស និង អធ្យាស្រ័យដោយស្មោះបំផុត ចំពោះមនុស្សគ្រប់គ្នាដែលរងការធ្វើបាបដោយសារខ្ញុំ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]