ហុងកុង៖​ ប៉ុន្មានថ្ងៃមកនេះក្រោយពី តារាសម្តែង Ng Man Tat បានទទួលមរណភាពមក ឃើញថា មានមហាជននិង សិល្បៈករសិល្បៈការនីជាច្រើននាក់សម្តែងពីអារម្មណ៍សោកសៅនូវការបាត់បង់ធនធានមនុស្សដែលមានទេពកោសល្យមួយរូបនេះ។

ជាការពិតណាស់ ដោយសារតែតារាប្រុសជើងចាស់រូបនេះ ជាមនុស្សល្អ ចេះយកអាសារអ្នកដទៃទៀត និង មានទំនាក់ទំនងល្អជាមួយនឹង មិត្តរួមការងារ ទើបធ្វើឲ្យពួកគេគោរពនឹងស្រលាញ់លោកគ្រប់ៗគ្នាតែម្តង ជាពិសេសគឺ តារាសម្តែង Stephen Chow ហៅកាត់ ទិនហ្វី ដែលជាដៃគូសម្តែងភាពយន្តនិង មិត្តល្អនៅខាងក្រៅឆាកផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក រហូតមកទល់ពេលនេះតារាសម្តែង ទិនហ្វី នៅតែមានការរន្ធត់ខ្លាំងចំពោះការស្លាប់របស់ Ng Man Tat ដែលពេលវេលាមានរយៈពេលលឿនខ្លាំងពេក ដោយលោកមិនអាចធ្វើចិត្តបានឡើយ ដោយលោកបាននិយាយតាមរយៈកិច្ចសម្ភាសរបស់អ្នកការសែតថា៖

 Stephen Chow ទិនហ្វី

គួររម្លឹកដែរថា មុនពេលដែល Ng Man Tat ស្លាប់ ទិនហ្វី ក៏បានព្យាយាមចង់ជួយទៅកាន់លោកដែរ ប៉ុន្តែគួរឲ្យសោកស្តាយដោយតែ ស្ថានភាពជំងឺមហារីកថ្លើមរបស់តារាប្រុសនេះ មានសភាពធ្ងន់ធ្ងរទៅហើយ ដោយមិនអាចធ្វើអ្វីបានឡើយ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

Ng Man Tat (កាលនៅរស់)
Ng Man Tat (កាលនៅរស់)
Ng Man Tat (កាលនៅរស់)
Stephen Chow ឬ ទិនហ្វី
Stephen Chow ឬ ទិនហ្វី
Stephen Chow ឬ ទិនហ្វី
Stephen Chow ឬ ទិនហ្វីនិង Ng Man Tat (កាលនៅសម្តែងភាពយន្តជាមួយគ្នា)
Stephen Chow ឬ ទិនហ្វីនិង Ng Man Tat (កាលនៅសម្តែងភាពយន្តជាមួយគ្នា)
Stephen Chow ឬ ទិនហ្វីនិង Ng Man Tat (កាលនៅរស់)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]