កូរ៉េខាងត្បូង៖ យោងទៅតាមប្រព័ន្ធផ្សព្វផ្សាយ បានធ្វើសេចក្តីរាយការណ៍ បានចែកចាយទៅលើបណ្តាញសារព័ត៌មាន កាលពីថ្ងៃទី ៤ ខែមីនាថា ក្រុមចម្រៀងបុរស EXO អាចនឹងត្រៀមចេញអាល់ប៊ុមថ្មីពិសេស គម្រប់ខួប ១០ ឆ្នាំនៃការបង្ហាញខ្លួនរបស់ពួកគេ។

ទោះយ៉ាងណាគម្រប់ ១០ ឆ្នាំនៃការបង្ហាញខ្លួន របស់ក្រុមចម្រៀងបុរសមួយនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ៨ ខែមេសាឆ្នាំ ២០២២ ខណៈដែលក្រុមនេះបានបង្ហាញខ្លួននៅថ្ងៃដដែលក្នុងឆ្នាំ ២០១២ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ដំណឹងគួរឲ្យភ្ញាក់ផ្អើលមួយនេះ បានកើតឡើងនៅថ្ងៃនេះ ខណៈដែលវាត្រូវបានគេបញ្ជាក់នៅមុននេះដោយសមាជិក Chanyeol ក្រុម EXO បានចូលរួមសន្និសីទសារព័ត៌មានតាមអ៉ីនធឺណែត សម្រាប់ការឃោសនា នៃខ្សែភាពយន្តថ្មីរបស់លោក នឹងត្រូវចាក់បញ្ចាំងចុងខែនេះ នៅថ្ងៃទី ១៨ ខែមីនាខាងមុខនេះ។

ទន្ទឹមនឹងនេះដែរលោក Chanyeol ត្រូវបានគេរំពឹងថានឹងចូលបម្រើការងារជាកាតព្វកិច្ចយោធារបស់លោក នៅថ្ងៃទី ២៩ ខែមីនា។ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានបង្ហើប ទៀតថាសមាជិករ៉េបមួយនេះ នឹងមមាញឹករហូតដល់ពេលចូលបម្រើចូលយោធាតែម្តង ខណៈពេលនេះ រូបលោកកំពុងធ្វើការលើថតបទចម្រៀង ក្នុងអាល់ប៊ុមគម្រប់ខួប ១០ ឆ្នាំ មិនត្រឹមតែប៉ុណ្ណោះ ត្រូវបានគេឲ្យដឹង EXO គ្រោងនឹងថតវីដេអូចម្រៀង ឆាប់ៗ នៅខែនេះផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

 EXO
 EXO
 EXO
 EXO

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]