រាជធានីភ្នំពេញ ៖ ពិតណាស់ បើទោះបីមានការរីករាលដាល នៃជំងឺកូវីដខ្លាំងយ៉ាងណាក្តី តែស្រ្តីខ្មែររូបស្រស់ស្អាត មាននាមជាបវរកញ្ញា ទាំង ២រូបនេះ ត្រូវបំពេញភារកិច្ច តំណាងប្រទេសកម្ពុជា ទៅប្រកួតសម្រស់នៅឯក្រៅប្រទេស។
គួរបញ្ជាក់ផងដែរថា ស្ត្រីខ្មែរទី១ គឺកញ្ញា រ៉េត សារីតា ជាបវរកញ្ញាទទួលជ័យលាភី ក្នុងការប្រកួតបវរកញ្ញាចក្រវាលប្រចាំកម្ពុជា Miss Universe Cambodia ប្រចាំឆ្នាំ២០២០ ជាមួយគ្នានេះ រូបនាងកំពុងមានភារកិច្ចបន្តត្រៀមចូលរួម ការប្រកួតសម្រស់ថ្នាក់ពិភពលោកលើកទី៦៩ <69th Miss Universe> ជាកម្មវិធីប្រកួតសម្រស់លំដាប់ទី១ លើពិភពលោកនៅឯទីក្រុង Florida សហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៦ ឧសភា ឆាប់ៗនេះ។ ជាមួយគ្នានេះ អ្នកគាំទ្រជាច្រើន បានដាក់ការរំពឹងលើ បវរកញ្ញាខ្មែររូបនេះជាខ្លាំង ដោយសារតែ មិនត្រឹមតែមានសម្រស់ស្រស់ស្អាតទេ តែបវរកញ្ញាខ្មែររូបនេះ មានសមត្ថភាពនិយាយភាសាអង់គ្លេសមិនធម្មតា ថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរីឯស្រ្តីខ្មែរម្នាក់ទៀតនោះ គឺកញ្ញា លីវ ជីលី ជាបវរកញ្ញា ដែលទទួលជ័យលាភី ក្នុងការប្រកួតបវរកញ្ញា Miss Grand Cambodia ប្រចាំឆ្នាំ ២០២០ ទន្ទឹមនឹងនេះ រូបនាងក៏មានភារកិច្ចសំខាន់ ត្រៀមចូលរួមការប្រកួតសម្រស់ថ្នាក់អន្តរជាតិ <Miss Grand International> នៅឯប្រទេសថៃ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ២៧ មីនា ក្នុងពេលដ៏ខ្លីខាងមុខនេះ។ ដូចគ្នានេះដែរ កញ្ញាក៏ត្រូវបានអ្នកគាំទ្រ ដាក់ការរំពឹងខ្ពស់មិនធម្មតា ក្នុងការប្រកួតថ្នាក់អន្តរជាតិម្តងនេះ៕
បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]