ខេត្តព្រះសីហនុ៖ បើយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តព្រះសីហនុ បានជម្រាបជូនព័ត៌មានដល់សាធារណជនឱ្យបានជ្រាបថា ដោយបានមើលឃើញថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានករណីឆ្លងជំងឺកូវីដ១៩ ដល់មនុស្សដែលកំពុងរស់នៅ ធ្វើការ ប្រកបអាជីវកម្មនៅខេត្តព្រះសីហនុ ក្នុងចំនួនមួយដែលបង្កឱ្យការគួរឱ្យព្រួយបារម្ភ។
ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍ជាមួយរាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្ត សម្រចធ្វើការផ្អាកការធ្វើដំណើរចេញចូលខេត្តព្រះសីហនុជាបណ្តោះអាសន្ន លើកលែងតែរថយន្តដឹកទំនិញ និងរថយន្តសង្រ្គោះបន្ទាន់(ត្រូវឆ្លងកាត់លក្ខខណ្ឌនៃការត្រួតពិនិត្យត្រឹមត្រូវ) ដើម្បីបង្កលក្ខណៈ និង ទុកលទ្ធភាពឱ្យរដ្ឋបាលខេត្តគ្រប់គ្រងបាននូវអ្នកឆ្លងជំងឺកូវីដ-១៩ អ្នកមានការពាក់ព័ន្ធជាមួយនឹងអ្នកជំងឺ និងទីតាំងដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ជាមណ្ឌលចត្តាឡីស័កឱ្យបានចប់សព្វគ្រប់សិន។ ក្នុងនោះដែរ រដ្ឋបាលខេត្តព្រះសីហនុ នឹងជម្រាសេចក្តីជូនដំណឹងជាផ្លូវការនៅពេលក្រោយទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា គិតត្រឹមម៉ោង ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុ បានយកវត្ថុសំណាកសរុបចំនួន ៩៩៧០ នាក់ ស្រី ៤២៣៨ នាក់ ក្នុងនោះអ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន ៧១នាក់ ស្រី៣២នាក់(ជនជាតិចិន ៦០នាក់ ស្រី២៥ នាក់ ស្រ្តីជនជាតិវៀតណាម ៥នាក់ ជនជាតិខ្មែរ៦នាក់ ស្រី២នាក់)៕
សូមទស្សនារូបភាពខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]