ថៃ៖ អាចនិយាយបានថាសម្រស់ និងមុខមាត់គឺជារឿងសំខាន់សម្រាប់អ្នកដែលស្ថិតនៅក្នុងរង្វង់សិល្ប: ព្រោះតែត្រូវប្រើប្រាស់មុខមាត់ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់មហាជន។
ថ្ងៃនេះសូមនាំអ្នកទាំងអស់គ្នា ទៅមើលតារាសម្ដែងដែលមានអាយុស្របាលគ្នា ប៉ុន្តែមុខនោះប្រហែលជាស្រស់ស្អាតតាមបែបរៀងៗខ្លួន អ្នកខ្លះស្អាតតាមបែបចាស់ទុំសុភាពរាបសា ខ្លះទៀតស្អាតតាមបែបការលេងស្តាយក្នេងយុវវ័យ។ តើតារាទាំងនោះជានរណាខ្លះ? តោះទៅមើលទាំងអស់គ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. Nune Woranuch និង Cris Horwang
គូមួយនេះមិនត្រឹមតែស្រស់ស្អាត ដូចគ្នានោះទេ ប៉ុន្តែទេពកោសល្យវិញនោះគឺខ្លាំងពូកែដូចគ្នារវាង Nune Woranuch និង Cris Horwang ។ តើអ្នកដឹងទេ ថាពួកនាងមានអាយុច្រើនណាស់ហើយ ឆ្នាំនេះ Nune Woranuch និង Cris Horwang មានអាយុ ៣៨ឆ្នាំហើយ នេះដូចគេនិយាយមែន អាយុគ្រាន់តែជាតួរលេខ ព្រោះពួកនាងមានសម្រស់ស្រស់ស្អាតក្មេងជាងវ័យដូចគ្នា។
២. Toei Charinporn និង Marki Rasri
Toei Charinporn និង Marki Rasri ពួកគេគឺជាតារាសម្ដែងដែលគួរឱ្យស្រឡាញ់ និងគួរឱ្យទាក់ទាញ សម្រាប់ហ្វេនៗដែលជាអ្នកគាំទ្រ។ ក្រៅពីការសម្ដែងក្នុងរឿងបានល្អហើយនោះ តារាស្រីទាំងពីដួងនេះក៏មានមន្តស្នេហ៍ទាក់ទាញ ធ្វើឱ្យបុរសមិនតិចទេធ្លាក់ក្នុងអន្លង់ស្នេហ៍ ទាំងមិនដឹងថាពួកនាងមានអាយុរហូតទៅដល់២៩ឆ្នាំ ទៅហើយ។
៣. Yaya Urassaya និង Viviolet
មួយគូទៀតហើយ ដែលមិននិយាយមិនបានថាពួកនាងគឺមានសម្រស់ស្អាតមួយបែបម្នាក់។ សម្រាប់មួយគូរនេះ មានមនុស្សម្នាក់ដែលមានទឹកដមសម្លែងល្អគឺ Viviolet ហើយម្នាក់ទៀតនោះគឺជាតួរសម្ដែងដ៏ប្រជាព្រិយភាព និងមានទេពកោសល្យដែលបានបន្សល់ទុកនូវស្នាដៃជាច្រើននៅលើកញ្ចក់អេក្រង់គឺកញ្ញា Yaya Urassaya។ មើលទៅអ្នកទាំងពីក្មេង និងស្រស់ស្អាត តែពួកនាងមានអាយុ ២៥ហើយ។
៤. Mai Davika និង Focus Jirakun
ពិតណាស់មួយគូនេះគឺស្រស់ស្អាតដូចគូផ្សេងៗទៀតដែរ Mai Davika គឹជាតារាឈានមុខគេមួយរូបនៅប្រទេសថៃ ដែលជាតារាវ័យក្មេងថែមទាំងស្រស់ស្អាត
ហើយម្នាក់ទៀតគឺជាតារា ដែលចាប់ផ្លើមសម្ដែងតាំងពីរវ័យក្មេង គឺ Focus
Jirakun ដែលពួកគេមានអាយុ២៦ឆ្នាំ
ហើយ។
៥. Taev Nathaporn និង Kubgib Sumnathip
មួយគូនេះអាចនិយាយបានថា
ជាអ្នកសម្ដែងដែលមានទេពកោសល្យខ្ពស់។ ពួកគេទាំងពីសម្រាប់ Taev
Nathaporn និង Kubgib Sumnathip គឺមានកំរិតនៃភាពស្រស់ស្អាតដូចគ្នា ចំណែកអាយុវិញ ៣០
ឆ្នាំហើយសម្រាប់ឆ្នាំនេះ។
៦. Joy Rin
Lani និង Aum Phatcharapa
សម្រាប់គូចុងក្រោយនេះវិញគឺ Aum Phatcharapa និង Joy Rin Lani ពួកគេបានទទួលតួនាទីជាច្រើនក្នុងរង្វង់នៃសិល្ប:។
បើទោះបីជាពួកគេមានអាយុ ៤០ ឆ្នាំក៏ដោយ តែសម្រស់វិញស្រស់ស្អាតមិនថមថយទៅតាមអាយុនោះទេ
គឺដូចជាក្មេងដែលមានអាយុ២០ឆ្នាំនៅឡើយ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]