រាជធានីភ្នំពេញ ៖ ពិតណាស់ បន្ទាប់ពី មានព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍ ២០កុម្ភៈ រួចមក រដ្ឋាភិបាលកម្ពុជា បានព្យាយាម អនុវត្តន៍គ្រប់វិធានការ ដើម្បីទប់ស្កាត់ការឆ្លងជំងឺនេះ ដូចគ្នានេះដែរ ទីតាំងជាង ៧០កន្លែងត្រូវបានបិទបន្ទាប់ពី បានរកឃើញពាក់ព័ន្ធនឹង អ្នកផ្ទុកជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

គួរបញ្ជាក់ផងដែរថា នាព្រឹក ថ្ងៃទី ៤ មីនា ឆ្នាំ ២០២១ ប្រហែលម៉ោង ៩ព្រឹក ផ្ទះនិង ហាងជុំវិញ ផ្សារទំនើបរតនាផ្លាហ្សា ត្រូវបានបិទ ហើយ មន្ត្រីរបស់ក្រសួងសុខាភិបាល ក៏បានចុះទៅយកសំណាក ប្រជាជនដែលរស់នៅតំបន់នោះ បន្ទាប់ពីបានរកឃើញ ករណីផ្ទុកជំងឺកូវីដវិជ្ជមានលើ ជនជាតិ​ចិន​​២នាក់​ ដែលបានមកព្យាបាល​នៅ​បន្ទប់​​ពិគ្រោះ និង​ព្យាបាល​ជំងឺ​ទូទៅ​ ​ក្នុង​ឧស​ថ​ស្ថានរ​ងក ជី​ន​ប៉ោ​ឆេង​ ​ផ្ទះ​លេខ​២៧​ និង​២៩​ ផ្លូ​TV​ បុរី​កា​ណា​ឌី​យ៉ា ​ក្នុងភូមិ​ចុង​ថ្លង់​ខាងកើត សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានីភ្នំពេញ កាលពីវេលាយប់ថ្ងៃទី​៣ មីនា ឆ្នាំ​២០២១​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើទោះបីជា ផ្សារទំនើបខាងលើនេះ នៅមិនទាន់បិទទ្វារយ៉ាងណាក្តី តែគួរបន្ថែមថា នៅជុំវិញនោះ គឺសុទ្ធតែជាផ្ទះប្រជាពលរដ្ឋ ជាពិសេសគឺហាងរកស៊ីរបស់ជនជាតិចិនទាំងនោះ ត្រូវបិទទ្វារ ហើយជនជាតិចិនទាំងនោះ ត្រូវបានគ្រូពេទ្យយកសំណាកទៅពិនិត្យ ហើយណែនាំឲ្យធ្វើចត្តាឡីស័កផងដែរ៕

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]