ភ្នំពេញ៖ មានរឿងដែលគួរឲ្យស្លុតចិត្ត ដោយមានជនជាតិចិនម្នាក់ ឈ្មោះ LAI BINXIANG ភេទប្រុស កើតនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ១៩៨៧ បានចូលសម្រាកព្យាបាលនៅមណ្ឌលចត្តាឡីស័កព្រែកព្នៅ ហើយក៏ទទួលមរណភាព កាលពីព្រឹកមិញ វេលាម៉ោង៩ព្រឹក។
ក្នុងនោះដែរ បុរសជនជាតិចិន ដែលមានមានឈ្មោះ LAI BINXIANG មានទីលំនៅស្ថិតក្នុងសណ្ឋាគារស៊ីលល័រ ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ។ ដោយជនជាតិចិនរូបនេះ បានមកដល់ ខេត្តព្រះសីហនុ នៅថ្ងៃទី២៥ ខែ តុលា ឆ្នាំ២០១៩ ហើយរូបគេ ក៏ត្រូវបានក្រសួងសុខាភិបាលប្រមូលសំណាក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ លទ្ធផលគឺវិជ្ជមាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ទាប់មកទៀត គាត់ ក៏បានចូលមន្ទីរពេទ្យនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ហើយបានស្លាប់នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ នាវេលាម៉ោង ០៩:០០ ព្រឹក នៅមន្ទីរពេទ្យនៅព្រែកព្នៅ។
ប៉ុន្តែយ៉ាងណាមិញ ខាងគ្រូពេទ្យ បានធ្វើកោសល្យវិច័យលើសាកសព ដោយលទ្ធផលបានឃើញថា មានសារធាតុអំហ្វេតាមីនខ្ពស់ នៅក្នុងទឹកនោម ដូច្នេះបុគ្គលនេះ បានប្រើប្រាស់សារធាតុនេះយូរណាស់មកហើយ។ បច្ចុប្បន្ន សាកសពកំពុងតែ ទុកនៅមន្ទីរពេទ្យ មិត្តភាពខ្មែរ សូវៀត៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]