កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ ក្នុងកម្មវិធី «You Quiz on the block» លោក Bi Rain ស្គាល់ជា លីយ៉ុងជេ​ បង្ហាញខ្លួនជាភ្ញៀវពិសេស។ តារាសម្តែង និងចម្រៀងរូបនេះ បាននិយាយដោយរីករាយដោយបង្ហាញពីរឿងគួរឱ្យចាប់អារម្មណ៍ជាច្រើនអំពីជីវិតការងារ និងគន្លឹះខ្លះៗអំពីជីវិតរៀបការផងដែរ។

តួយ៉ាង ក្នុងកម្មវិធីនេះដែរ  នៅពេលត្រូវបានគេសួរអំពីអ្វីដែលសប្បាយរីករាយបំផុតបន្ទាប់ពីធ្វើការ ទៅដល់ផ្ទះវិញ បន្ទាប់មកតារាវ័យ ៣៩ ឆ្នាំរូបនេះបានឆ្លើយបែបកំប្លែងតបថា ដើររើសប្រដាប់ប្រដាក្មេងលេង រាយពេញផ្ទះ នៅពេលបានឈានជើងចូលផ្ទះម្តងៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ របលោក ក៏បានចែករំលែកអំពីជីវិតរៀបការ ជាមួយតារាសម្តែងស្រី Kim Tae Hee បាននិយាយថា  បានស្រលាញ់នាង និងបានរៀបការជាមួយនាងពិតជាអស្ចារ្យណាស់។ តែបើអាច Rain ចង់មានពេលក្រេបទឹកឃ្មុំរបស់ពួកគេឲ្យបានយូរជាងនេះ។

លើសពីនេះ លោកប៉ាកូនពីររូបនេះ បានបន្ថែមនិយាយថានេះគឺជាការសោកស្តាយដ៏ធំបំផុតរបស់លោក។ លោក និង ប្រពន្ធ មិនមានពេលវេលាច្រើនដើម្បីចំណាយពេល ជាប្តីប្រពន្ធជាមួយគ្នា នៃជីវិតអាពាហ៍ពិពាហ៍របស់ពួកគេ បន្ទាប់ពីរៀបការរួច ព្រោះតែបន្ទាប់ពីបានរៀបការមិនទាន់បានប៉ុន្មាន Kim Tae Hee ស្រាប់តែមានផ្ទៃពោះតែម្តង។

គួរបញ្ជាក់ផងដែរថាលោក Bi Rain និងតារាម្តែងស្រី Kim Tae Hee បានទាក់ទងគ្នាតាំងពីឆ្នាំ ២០១២ ហើយបានរៀបការនៅឆ្នាំ ២០១៧ ដោយបច្ចុប្បន្នអ្នកទាំងពីរ ទទួលបានចំណងដៃកូនស្រីពីរនាក់៕

សូមទស្សនារូបភាពខាងក្រោម៖ 

Rain
Rain និង Kim Tae Hee
Rain និង Kim Tae Hee
Kim Tae Hee និង Rain 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]