ភ្នំពេញ៖ កំពូលតារាចម្រៀងរ៉េប លោក ជី ដេវីត ដែលជាតារាចម្រៀងកំពុងពេញនិយម ក្នុងស្រទាប់យុវវ័យ ​ និងទទួលបានការគាំទ្រខ្លាំងផងនោះ ថ្មីៗនេះលោកទើបតែបានចេញបទចម្រៀងប៉ុន្មានបទរូចមកហើយ ខណៈដែលលោក ហាក់ស្ងប់ស្ងាត់អស់មួយរយៈ។

ដោយឡែក នៅប៉ុន្មាននាទីមុននេះ ស្រាប់តែតារាចម្រៀងរូបនេះបានបញ្ចេញ បទចម្រៀងមួយបទទៀត ដែលមានចំណង​ជើងថា ‍‍«‍ សំនៀង អ្នកជិតខាង» ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ សំណាក់អ្នក គាំទ្រ ក៏ដូចជា​ហ្វេនៗរបស់លោកផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខណៈពេលនេះកំពុងតែផ្ទុះការ គាំទ្រខ្លាំង ជាមួយនឹងខ្លឹមសារអត្ថន័យ ចំអក ឌឺដង ដល់អ្នកជិតខាង ដែលតែងតែច្រៀង តម្លង់ជារៀងរាល់ថ្ងៃ លើសពីនេះទៀតបទចម្រៀងមួយបទនេះ មានអត្ថន័យចាក់ដោតខ្លាំង និងត្រូវចិត្តទស្សនិកជនជាច្រើនដែលជួបនិង អ្នកជិតខាងបែបនេះផងដែរ ៕

ដើម្បីឲ្យដឹងកាន់តែច្បាស់ពីខ្លឹមសារ អត្ថន័យបទចម្រៀងចាក់ដោតយ៉ាងណានោះ?

សូមអញ្ជើញទស្សនា រូបភាព​ និង ជូនវីដេអូ ខាងក្រោម៖

រូបភាពក្នុងវីដេ អូ
រូបភាព​ បទ ចម្រៀង
វីដេអូ បទចម្រៀង បទ សំនៀង អ្នកជិតខាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]