កម្រិតជាតិស្ករក្នុងឈាមទទួលខុសត្រូវក្នុងការធ្វើឲ្យយើងមានអារម្មណ៍ស្វាហាប់ និងថាមពលពេញមួយថ្ងៃ។ នៅពេលដែលកម្រិតជាស្ករចុះទាបពេក ឬខ្ពស់ពេក វានឹងជះឥទ្ធិពលដ៏ខ្លាំងក្លាដល់រាងកាយរបស់យើង។ ហេតុនេះហើយ ការគ្រប់គ្រងជាតិស្ករក្នុងឈាមឲ្យស្ថិតក្នុងកម្រិតល្អ គឺជារឿងសំខាន់បំផុត ដែលយើងមិនអាចធ្វេសប្រហែសបានឡើយ។ ជាក់ស្ដែង ទឹកដូងគឺជាភេសជ្ជៈធម្មជាតិដែលមានគុណប្រយោជន៍ច្រើនដល់សុខភាព ព្រមជាមួយនឹងរសជាតិផ្អែមឆ្ងាញ់។ លើសពីនេះ ទឹកដូងក៏មានសារធាតុចិញ្ចឹម ក៏ដូចជាសារធាតុរ៉ែដែលរាងកាយត្រូវការជាចាំបាច់ ដើម្បីរក្សាកម្រិតជាតិស្ករក្នុងឈាមថែមទៀតផង។
១. ជំរុញការធ្វើមេតាប៉ូលីស
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទឹកដូងគឺជាជម្រើសដ៏ល្អមួយដើម្បីជំរុញដល់ការធ្វើមេតាប៉ូលីស ដោយបង្កើនអារម្មណ៍ឆ្អែត គ្រប់គ្រងចំណង់អាហារ និងសម្រួលដល់ការរំលាយអាហារ។ នៅពេលដែលការធ្វើមេតាប៉ូលីសមានភាពប្រសើរឡើង រាងកាយរបស់យើងក៏ធ្វើការរំលាយអាហារប្រកបដោយប្រសិទ្ធភាពផងដែរ។
២. សម្បូរដោយសារធាតុចិញ្ចឹមសំខាន់ៗ
ទឹកដូងប្រមូលផ្ដុំទៅដោយសារធាតុចិញ្ចឹម និងសារធាតុរ៉ែជាច្រើន ដូចជាជាតិសរសៃ ប៉ូតាស្យូម កាល់ស្យូម ម៉ាញ៉េស្យូម សូដ្យូម និងជាតិដែក ហើយសមាសធាតុទាំងនេះមានគុណប្រយោជន៍ជួយរក្សាកម្រិតជាតិស្ករក្នុងឈាមបានយ៉ាងពូកែសក្ដិសិទ្ធិ។
៣. ជួយឲ្យចរន្តឈាមប្រសើរឡើង
ចរន្តឈាមខ្សោយ គឺជាបញ្ហាទូទៅសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម។ វាអាចបណ្ដាលឲ្យមានបញ្ហាភ្នែក រមួលសាច់ដុំ និងខ្សោយតម្រងនោមជាដើម។ ទឹកដូងមានអត្ថប្រយោជន៍ជួយឲ្យចរន្តឈាមប្រសើរឡើង និងធ្វើឲ្យលំហូរឈាមនៅក្នុងរាងកាយមានសភាពធម្មតា ដោយធានាថាយើងអាចជៀសផុតពីបញ្ហាផ្សេងៗដែលកើតឡើងដោយសារចរន្តឈាមខ្សោយ។
៤. ជួយដល់ការសម្រកទម្ងន់
ការលើសទម្ងន់អាចនាំឲ្យកើតមានបញ្ហាកម្រិតជាតិស្ករក្នុងឈាម។ លើសពីនេះ អ្នកកើតជំងឺទឹកនោមផ្អែមតែងតែមានការឡើងទម្ងន់ខុសពីធម្មតា។ យ៉ាងណាមិញ ទឹកដូងមានកាឡូរីទាប ហើយផ្ទុកទៅដោយជីវអង់ស៊ីម ដែលជួយសម្រួលដល់ការរំលាយអាហារ ដូច្នេះហើយ នៅពេលដែលយើងញ៉ាំទឹកដូងជាទៀងទាត់ វាអាចជួយយើងជៀសឆ្ងាយពីការញ៉ាំជ្រុល ដោយកាត់បន្ថយកាឡូរីដែលយើងទទួលបានពីអាហារ។
៥. កម្រិតស្ករទាបក្នុងអាហារ
បន្ថែមពីនេះ ទឹកដូងមានកម្រិតជាតិស្ករទាប និងផ្ទុកទៅដោយស្ករធម្មជាតិតិចតួចបំផុត ដូចនេះ វាមិនធ្វើឲ្យកម្រិតជាតិស្កររបស់យើងកើនឡើងឡើយ។
៦. សម្បូរទៅដោយជាតិសរសៃខ្ពស់
ជាក់ស្ដែង ទឹកដូងមានជាតិសរសៃក្នុងអាហារខ្ពស់ ព្រមទាំងផ្ទុកអាស៊ីដអាមីណូ ដែលជួយគ្រប់គ្រងកម្រិតជាតិស្ករបានល្អប្រសើរ។ មួយវិញទៀត ជាតិសរសៃនេះ ក៏ជួយសម្រួលដល់ការរំលាយជាតិស្ករនៅក្នុងរាងកាយរបស់យើង ព្រមទាំងធ្វើឲ្យស្ថានភាពនៃអ្នកជំងឺទឹកនោមផ្អែមកាន់តែប្រសើរឡើងថែមទៀតផង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]