សិង្ហបុរី៖ ប្រទេសសិង្ហបុរីនឹងមិនអនុញ្ញាតឱ្យចុះបញ្ជីរថយន្ត និងឡានតាក់ស៊ីប្រើម៉ាស៊ូតទៀតឡើយ ចាប់ពីឆ្នាំ2025តទៅ ដែលជាផ្នែកមួយក្នុងការជំរុញឱ្យមានការកាត់បន្ថយបំភាយចំហេះឧស្ម័ន និងលើកទឹកចិត្តឱ្យប្រើប្រាស់យានយន្តអគ្គិសនីវិញ។  

រថយន្តប្រមាណ2.9%នៅប្រទេសសិង្ហបុរីប្រើប្រេងម៉ាស៊ូត ចំណែកឯឡានតាក់ស៊ីវិញមានដល់ទៅ41.5% នេះបើយោងតាមតួលេខរបស់ Land Transport Authority។ រដ្ឋាភិបាលប្រទេសសិង្ហបុរីបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍នេះថា រថយន្តដឹកទំនិញនិងរថយន្តក្រុងភាគច្រើនដែលស្ថិតក្នុងក្រុង ហើយប្រើប្រាស់ប្រេងម៉ាស៊ូត គឺមិនត្រូវបានប៉ះពាល់ដោយវិធានថ្មីនេះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

LTA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសសិង្ហបុរីគ្រោងនឹងដំឡើងស្ថានីយសាកឡានអគ្គិសនីចំនួន6ម៉ឺនកន្លែងនៅត្រឹមឆ្នាំ2030 ដែល2ភាគ3នឹងស្ថិតនៅក្នុងចំណតរថយន្តសាធារណៈ និងផ្សេងពីនោះគឹដាក់នៅតាមកន្លែងឯកជននានា។ ស្ថាប័នរដ្ឋាភិបាលថ្មីមួយកំពុងត្រូវបានបង្កើតឡើង ដើម្បីដឹកនាំគោលនយោបាយរថយន្តអគ្គិសនី ហើយការពិភាក្សាមួយនឹងត្រូវធ្វើឡើងនៅចុងខែមីនា លើការចូលរួមរបស់វិស័យឯកជន។

គំនូសសញ្ញាសម្រាប់ចតរថយន្តអគ្គិសនី  (រូបភាព៖ Reuters)

ការអភិវឌ្ឍលំនៅដ្ឋានសាធារណៈថ្មី នឹងមានសមត្ថភាពទ្រទ្រង់ចំណតឡានអគ្គិសនីដល់ទៅ15%។ រដ្ឋាភិបាលក៏បានប្រកាសវិធានការជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយការសាយភាយកាបូន រួមមានការសង្កត់ធ្ងន់កាន់តែខ្លាំងទៅលើថាមពលពន្លឺព្រះអាទិត្យ ការដាំដើមឈើ1លានដើមថែមទៀត ពង្រីកបណ្តាញផ្លូវដែកនិងផ្លូវជិះកង់ និងកាត់បន្ថយកាកសំណល់លើទីលានចាក់សំរាមឱ្យបាន20ភាគរយ ក្នុងរយៈពេល5ឆ្នាំខាងមុខ៕

ប្រទេសសិង្ហបុរី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]