រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បើយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងសុខាភិបាលបានជូនព័ត៌មានដល់សាធារណជនឱ្យបានជ្រាបថា ការចាក់វ៉ាក់កូវីដ១៩ គឺធ្វើឡើង ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត និង ឥតគិតថ្លៃ នេះមានន័យថា ប្រជាពលរដ្ឋគ្រប់រូបទាំងអស់ មានសិទ្ធិជ្រើសរើស និង សម្រេចចិត្តដោយខ្លួនដោយគ្មានការបង្ខិតបង្ខំ និងទទួលបានការចាក់សាំងមិនគិតប្រាក់នោះឡើយ។
គួរបញ្ជាក់ផងដែរ ការជូនព័ត៌មាននេះ ធ្វើឡើងក្រោយពីមានអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាកម្ពុជា កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឺទ្ធបណ្ឌិត បានទទួលចាក់វ៉ាកសាំងរួចរាល់ហើយ បូករួមទាំងមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលជាច្រើនរូបផ្សេងទៀត៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនា និង អានសេចក្តីជូនព័ត៍មានលម្អិតរបស់ក្រសួងដូចខាងក្រោមនេះ៖


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]