ភ្នំពេញ: អ្នកមីង អ៊ឹម ផល្លា ដែលពុកម៉ែ បងប្អូន និងប្រិយមិត្តគ្រប់គ្នា បានស្គាល់ថាជាតារាសម្តែងជើងចាស់មួយរូប ដែលច្រើនតែនិយមសម្តែងជាតួអង្គមេដោះ ឬជាម្តាយនោះ កាលពីពេលថ្មីៗកន្លងទៅនេះ ក្រោយពីមានការលេចឮព័ត៌មានថា អ្នកមីងបានចាប់អាជីពថ្មីជាអ្នកលក់ម្ជូររួចមក ភ្លាមៗនោះក៏មានសប្បុរសជនជាច្រើន រួមទាំងមិត្តរួមសិល្ប:ចាស់ក្មេងជាច្រើន ព្រមទាំងការជួយពីឯកឧត្តម ហ៊ុន ម៉ាណែត និងភរិយាផងដែលនោះ ក៏បានចូលរួមផ្តល់ជាការបរិច្ចាគជាទឹកប្រាក់បន្តិចបន្តួចដើម្បីជួយសម្រួល ដោះស្រាយជីវភាពរបស់អ្នកមីងបានមួយពេល។

អ្នកមីង ផល្លា កំពុងចិតម្ជូរ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើយោងតាមគណនីហ្វេសប៊ុក របស់តារាសម្តែង លោកស៊ីអារ៉ា ក្នុងឱកាសដែលលោកបានចុះទៅជូនប្រាក់ឧបត្ថម្ភនូវទឹកប្រាក់មនុស្សធម៌នេះ ជួយដល់អ្នកមីង ផល្លា លោកក៏បានបង្ហោះសារភ្ជាប់ជាមួយនិងឈ្មោះសប្បុរសជនដែលក្នុងនោះ លោកបានសរសេរយ៉ាងដូច្នេះថា៖

លោក ស៊ីអារ៉ា
ប្រភព Siara Say
អ្នកមីងផល្លាទទួលប្រាក់ឧបត្ថម្ភ

គួររំលឹកផងដែរថា កាលពីពេលកន្លងទៅ តារាសម្តែងជើងចាស់ អ្នកមីងផល្លា ក៏ធ្លាប់បានជួបប្រទះទៅនិងបញ្ហាកង្វះខាតជីវភាព ហើយក៏ធ្លាប់មានសប្បុរជនបានជួយដល់អ្នកមីងផងដែរ៕

អ្នកមីងផល្លា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]