ក្រុងព្រះសីហនុ ៖ ពិតណាស់ បន្ទាប់ពី មានការបន្តការរីករាលដាលឆ្លងកាន់តែច្រើនឡើងៗ នូវអត្រាអ្នកឆ្លងជំងឺកូវីដ ព្រមទាំងអ្នកជាប់ពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលនោះ ពេលនេះ ក្រុងព្រះសីហនុត្រូវបិទការចេញចូល ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលទៅកាន់បណ្តាលខេត្តជិតខាង ក៏ដូចជាបណ្តាខេត្តនានាទូទាំងប្រទេស។

ទន្ទឹមនឹងនេះ មិនត្រឹមតែបិទច្រកចេញចូលនោះទេ រដ្ឋបាលខេត្តព្រះសីហនុ ក៏ដាក់ការអំពាវនាវឲ្យប្រជាពលរដ្ឋដែលធ្លាប់ពាក់ព័ន្ធទាំងប្រយោល និងប្រជាជនមិនមានការចាំបាច់នោះ ត្រូវតែធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួនឲ្យបានត្រឹមត្រូវ ដើម្បីកាត់បន្ថយការឆ្លងនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែផ្ទុយទៅវិញ កាលពីព្រឹកថ្ងៃទី ០៥ មីនា ២០២១នេះ បុរសម្នាក់ ឈ្មោះ នូវ ចន្ថា មានអាសយ័ដ្ឋាននៅភូមិ៥សង្កាត់លេខ៤ ក្រុងព្រះសីហនុ ជាប់របងសាលារៀនហ៊ុន សែន មិត្តភាពក្រុងព្រះសីហនុ ធ្វើការនៅក្នុងសណ្ឋាគារឯកជនមួយក្នុងក្រុងព្រះសីហនុ ជាអ្នកពាក់ពន្ធ័ដោយប្រយោលជាមួយនឹងអ្នកជំងឺកូវីដ១៩ បែរជាមិនអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួន ហើយមិនតែប៉ុណ្ណោះ​នៅចេញដើរចល័តជាច្រើនកន្លែងថែមទៀត។

ដូចនេះហើយ ដើម្បីទុកជាការព្រមាន រដ្ឋបាលខេត្តព្រះសីហនុ បានចុះទៅដល់ផ្ទះរបស់បុរសនោះ ធ្វើការផាកពិន័យទឹកប្រាក់ចំនួន ២លានរៀល និងព្រមានបន្ថែមពីវិធានការក្តៅបន្តក្នុងករណីអនុវត្តន៍បែបនេះទៀត៕

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]