បរទេស៖ ត្រូវបានគេឲ្យដឹងថា តារាម៉ូដែលទូរស្សនិ៍ Kim Kardashian និងតារារ៉េប Kanye West មានទ្រព្យសម្បត្តិអចលនទ្រព្យជាច្រើន ជាពិសេស គឺជាវីឡាដ៏អស្ចារ្យមួយ ដែលធ្លាប់រស់នៅជាមួយគ្នា បានសាងអនុស្សាវរិយ៍ជាគូស្វាមីភរិយា នៅក្នុងតំបន់ Hidden Hills ស្រុក Los Angeles ដែលមានតម្លៃដ៏មហិមារ។

បន្ទាប់ពីលែងលះ តារាស្រី Kim និងកូនបួននាក់នៅតែស្នាក់នៅក្នុងផ្ទះនេះ យោងទៅតាម ប្រភពស្និទ្ធ នឹងការបង្ហើបឱ្យដឹងនៅលើវេបសាយ TMZ តារារ៉េប Kanye បានប្រគល់សិទ្ធ ជាកម្មសិទ្ធទៅឲ្យអតីតប្រពន្ធពេញសិទ្ធតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ វីឡាដ៏ធំស្កឹមស្កៃមួយនេះ ដែលពួកគេបានទិញ កាលពីឆ្នាំ ២០១៤ ក្នុងតម្លៃ ២០លានដុល្លារ។ បន្ទាប់មកពួកគេ បានចំណាយ ២០ លានដុល្លារ ដើម្បីជួសជុលសាងសង់ និងបន្តចំណាយប្រាក់រាប់លានដុល្លារលើគ្រឿងសង្ហារឹមដ៏ប្រណីត ដោយបច្ចុប្បន្នផ្ទះមួយនេះ ត្រូវបានគេប៉ាន់ស្មានថា ​វាតម្លៃរហូតដល់ ៦០ លានដុល្លារឯណោះ។

តួយ៉ាង ទំនងអ្នកម៉ាក់កូន ៤ រូបនេះ មិនចង់មានបំណងលក់ផ្ទះនេះទេ ទោះបីរូបនាងបានលែងគ្នាជាមួយអតីតស្វាមីក៏ដោយ។ ជាក់ស្តែងមានហេតុផលមួយក្នុងចំណោមហេតុផលផ្សេងទៀតដែល Kim ចូលចិត្តរស់នៅទីនេះគឺដោយសារតែមានភាពជិតស្និទ្ធនឹងបងប្អូនស្រីរបស់នាង។ គេត្រូវបានឲ្យដឹងប្អូនស្រី និងម្តាយរបស់នាង ក៏មានវីឡានៅតំបន់ Hidden Hills ដែរ ហេតុដូច្នេះ បានធ្វើឲ្យពួកគេ មានភាពស្និទ្ធិស្នាល និងបានគាំទ្រគ្នាទៅវិញទៅមក៕

សូមទស្សនារូបភាពខាងក្រោម៖ 

Kim Kardashian
Kim Kardashian
Kim Kardashian
Kanye West និង Kim Kardashian
Kanye West និង Kim Kardashian រួមទាំងកូនពួកគេ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]