ថៃ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះចលនាបាតុកម្មប្រជាធិបតេយ្យ ដែលដឹកនាំដោយយុវជនបានអំពាវនាវឱ្យលោកនាយករដ្ឋមន្រ្តីថៃប្រាយុធចានអូចាលាលែងពីតំណែងយ៉ាងខ្លាំង។ មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវដើម្បីធ្វើការតវ៉ាដោយមានការប៉ះទង្គិចជាមួយប៉ូលីសប្រឆាំងកុបកម្មមួយនេះ ។
បន្ទាប់ពីមានហេតុការណ៍នេះកើតឡើងនៅលើទំព័រផ្ទាល់ខ្លួនបវរកញ្ញាចក្រវាលថៃឆ្នាំ ២០២០ នាង Amanda Obdam ក៏បានបង្ហោះរូបថតជាច្រើនរបស់ប៉ូលីសបង្ក្រាបក្រុមបាតុករ និងបង្ហាញការខឹងសម្បារថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះជាយ៉ាងណាក៏ដោយ ប្រជាជនថៃជាច្រើនមិនយល់ស្របនឹងអាកប្បកិរិយារបស់ម្ចាស់ក្សត្រីបវរកញ្ញាចក្រវាលថៃស្រស់ស្អាតដោយអះអាងថានាងកំពុង បង្កឱ្យមានជម្លោះ និងការបែងចែកនៅក្នុងសង្គមថៃ សូម្បីតែអតីតមន្រ្តីរដ្ឋាភិបាលជាច្រើនជឿថា Amanda មិនមែនសមជាតំណាងរបស់ប្រជាជនថៃ ក្នុងព្រឹត្តិការណ៍បវរកញ្ញាចក្រវាល ២០២០ នោះទេ ក៏ត្រូវបានគេជំទាស់ ដកចេញពីការប្រលងបវរកញ្ញាចក្រវាលឆ្នាំ ២០២០ ព្រោះតែហេតុផលនេះ។
លើសពីនេះ នាយកដ្ឋានសុខភាពផ្លូវចិត្ត ក៏បានបណ្តេញចេញបវរកញ្ញាថៃរូបនេះ ចេញពីតួនាទីជាឯកអគ្គរដ្ឋទូតសុខភាពផ្លូវចិត្តដោយលើកឡើង មិនមានឯកសិទ្ធិណាមួយជាឯកអគ្គរដ្ឋទូតសុខភាពផ្លូវចិត្តនោះទេចំពោះអាកប្បកិរិយារបស់នាងបែបនេះ ។
យ៉ាងណាមិញតំណាងអ្នករៀបចំកម្មវិធីបាននិយាយថា Amanda នៅតែតំណាងប្រទេសម្ចាស់ផ្ទះបវរកញ្ញាចក្រវាល ២០២០ ។ Amanda Obdam មានអាយុ ២៨ ឆ្នាំមានកម្ពស់ ១,៧ម៉ែត្រ ជាកូនកាត់ថៃ និងកាណាដា។ នាងបានគ្រងម្កុដបវរកញ្ញាចក្រវាលថៃនៅខែតុលាឆ្នាំ ២០២០ ហើយត្រូវបានគេចាត់ទុកថាជាបេក្ខភាពកំពូលរបស់បវរកញ្ញាចក្រវាលឆ្នាំ ២០២០ ដូច្នេះដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]