ខេត្តស្វាយរៀង៖ យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានធ្វើការចុះបង្រ្កាបជាក់ស្តែង ឃាត់ខ្លួនចោរ ០២នាក់ ចូលលួចប្រាក់ព្រះសង្ឃ ក្នុងវត្តកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។
កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ នៅវេលាម៉ោង ១១៖០០នាទី ខណៈពេលដែលព្រះសង្ឃនិមន្តឡើងឆានចង្ហាន់ត្រង់ មានជនសង្ស័យ ០២នាក់ ម្នាក់ឈ្មោះ ណុំ ណែត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិថ្នា ស្រុកជើងព្រៃ ខេត្តកំពង់ចាមជិះម៉ូតូម៉ាកCBR ស្លាកលេខសៀមរាប 1P-6976 និង ម្នាក់ទៀតមានឈ្មោះថា គ្រឿន វីរៈ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ នៅភូមិថ្នា ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ជិះម៉ូតូម៉ាក Winer ស្លាកលេខ ភ្នំពេញ 1AA-7889 បានឡើងទៅលើកុដ្ឋ រួចធ្វើសកម្មភាពលួចយកប្រាក់របស់ព្រះសង្ឃអស់ចំនួន ២៨៧,០០០ រៀល។ បន្ទាប់ពីធ្វើសកម្មភាពលួចរួចមក ជនសង្ស័យទាំងពីរនាក់ បានជិះម៉ូតូទៅទិសខាងត្បូង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ទាប់ពីទទួលបានសេចក្តីរាយការណ៍តាមទូរស័ព្ទភ្លាមៗ អធិការនគរបាលស្រុករមាសហែក លោកវរសេនីយ៍ឯក សំ សំអុល បានចេញបញ្ជាទៅដល់គ្រប់គោលដៅ ក្នុងពេលនោះជនសង្ស័យបានជិះដល់គោលដៅអនុវត្តច្បាប់ចរាចរណ៍ ស្រាប់តែបត់ត្រឡប់ក្រោយ កម្លាំងនគរបាលបានបើករថយន្តដេញតាម ពីក្រោយរហូតធ្វើការឃាត់ខ្លួនជនសង្ស័យបានទាំង ០២ នាក់ ព្រមទាំងដកហូតបានម៉ូតូដែលក្រុមចោរជិះធ្វើសកម្មភាពចំនួន ០២គ្រឿង និងវត្ថុតាងជាប្រាក់ចំនួន ២៨៧,០០០រៀល។ មកទល់ពេលនេះ ជនសង្ស័យទាំងពីរនាក់ខាងល់ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងអនុវត្តទៅតាមផ្លូវច្បាប់៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]