ខេត្តកំពង់ស្ពឺ: លោក អ៊ុក វណ្ណដេ ស្ថាបនិកនៃសាលាដូង ដែលស្ថិតនៅលើកំពូលភ្នំនៃឧទ្យានជាតិគីរីរម្យ ដែលពុកម៉ែ បងប្អូន និងប្រិយមិត្ត ព្រមទាំងប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសតែងតែទៅកម្សាន្តនោះ ថ្មីៗនេះលោកត្រូវបានសារព័ត៌មានដ៏ល្បីលំដាប់ថ្នាក់ពិភពលោក គឺ Nas Daily បានបញ្ចេញវីដេអូ រៀបរាប់អំពីរឿងរ៉ាវ ក៏ដូចជាមូលហេតុនានាជុំវិញការបង្កើតសាលាដូងពីសំណល់ប្លាស្ទិច ព្រមទាំងកិច្ចការងារដែលលោកសុវណ្ណដេក បានធ្វើក្នុងគោលដៅលើកកម្ពស់កម្រិតនៃការអប់រំ​ដល់ក្មេងៗនៅទីតាំងផងដែរ។

  លោក អ៊ុក វណ្ណដេ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំលឹកផងដែរថា លោក អ៊ុក វណ្ណដេក ដែលជាស្ថាបនិកនៃសាលាដូង លោកធ្លាប់ធ្វើជាអ្នកគ្រប់គ្រងនៅក្នុងសណ្ឋាគារមួយកន្លែង ប៉ុន្តែដោយសារតែទឹកចិត្តនៃការលះបង់របស់លោកៗ បានធ្វើការលះបង់ជីវិតបែបទីក្រុងរបស់លោក ដោយបានធ្វើការចាប់ផ្តើមបើកសាលាដូង ដោយបានផ្តល់ក្តីសង្ឃឹមជាថ្មីដល់កូនខ្មែរដែលរស់នៅទីនោះតែម្តង។ការលះបង់ដ៏ធំធេងរបស់លោក ត្រូវបានប្រជាជនខ្មែរទូទាំងប្រទេសស្ងើចសរសើរគ្រប់ៗគ្នា៕

សាលាដូង

ចង់ដឹងថាតើ Nas Dailly បាននិយាយអ្វីខ្លះពីលោក និងសាលាដូង សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូរបស់ Nas Dailly ដែលនិយាយពីសាលាដូង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]