បរទេស៖ ប្រហែលជា មួយម៉ោងមុននេះ តារាចម្រៀង Justin Bieber បានធ្វើការបញ្ចេញបទចម្រៀងថ្មីមួយទៀតហើយ ដែលមានចំណងជើងថា «Hold On» ដែលលើកនេះគឺប្លែកជាងលើកមុខដាច់ ដោយលោកបានតែងខ្លួនទៅចោរប្លន់ធនាគារដើម្បីជួយជីវិតមិត្តស្រី។

ដោយឡែក ក្នុងបទនេះ Justin Bieber បានចាប់ដៃសម្តែងជាមួយនឹង តួស្រីតៃវ៉ាន់កាត់អាមេរិក Christine Ko ដែលមានជំងឺមហារីក ដែលតម្រូវទាមទារថ្លៃព្យាបាលដែលមានតម្លៃខ្ពស់ ដូច្នេះតួប្រុសបានសម្រេចចិត្តលក់អចលទ្រព្យ រួមទាំងសម្ភារៈប្រើប្រាស់ដែលខ្លួនមានដើម្បីរកប្រាក់មកផ្គត់ផ្គង់ថ្លៃចំណាយទៅលើការព្យាបាលសង្សារផងដែរ ដោយអស់ជម្រើសរូបគេក៏បានចេញទៅប្លន់ធនាគារមួយកន្លែងជោគជ័យ ដោយប្រើប្រាស់កាំភ្លើងជ័រមួយដើមប៉ុណ្ណោះ ជាអកុសលរូបគេត្រូវបានប៉ូលីសបាញ់មួយគ្រាប់ ហើយចុងក្រោយរូបគេបានគេចខ្លួនទៅរកខាងស្រីដល់មន្ទីរពេទ្យទាំងមានរបួសផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញសង្កេតឃើញថា មានអ្នកគាំទ្រជាច្រើនបាននាំគ្នាសរសើរដល់ស្នាដៃផលិតករ រួមទាំងសម្លេង Justin Bieberនិង ការសម្តែងដ៏អស្ចារ្យមួយនេះផងដែរ៕

សូមចូលទស្សនារូបភាពនិង វីដេអូខាងក្រោម៖

Justin Bieber
Justin Bieber
Christine Ko
Christine Ko
Justin Bieber នៅក្នុងបទ «Hold On»
Christine Koនិង Justin Bieber នៅក្នុងបទ «Hold On»
Justin Bieberនិង Christine Ko នៅក្នុងបទ «Hold On»
Justin Bieber នៅក្នុងបទ «Hold On»
Justin Bieber នៅក្នុងបទ «Hold On»
វីដេអូបទចម្រៀង 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]