ថៃ៖ តារាសម្តែងស្រីជួរមុខ ក្នុងស្ថានីយ៍ទូរទស្សនិ៍ប៉ុស្តិ៍លេខ ៣ នាង Yaya Urassaya បានធ្វើឱ្យមនុស្សគ្រប់គ្នាជាច្រើន បានយកចិត្តទុកដាក់ ផ្តោតអារម្មណ៍ទៅលើ ការស្លៀកពាក់​របស់នាង ជាពិសេសរូបរាងស្តង់ដាររបស់តារាស្រីរូបនេះ។

ជាថ្មីម្តងទៀត នៅលើបណ្តាញសង្គម អ៉ីនស្តារក្រាមរបស់ តារាស្រីវ័យ ២៧​ ឆ្នាំរូបនេះ បានចែកចាយរូបភាពប៉ុន្មានសន្លឹក ដែលបានធ្វើដំណើរកម្សាន្ត​ទៅលេងសមុទ្រ កំពុងតែអង្រួនចិត្តអ្នកតាមដាន ក្នុងការតែងខ្លួនរបស់នាង មើលទៅពិតជាទាក់ទាញខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយរូបភាពទាំងនេះ យើងឃើញថា មិត្តស្រីរបស់ Nadech មានការតុបតែងខ្លួន ខោជើងវែងពណ៌ស គឺមានលក្ខណៈសាមញ្ញធម្មតាៗបំផុត តែបើក្រឡេកមើលល្វែងលើវិញ ព្រលែងស្ទើរតែស្រុង ជាមួយអាវពណ៌ផ្កាឈូក កាន់តែពិសេស បានបង្ហាញចង្កេះដ៏សែនតូចស្តើង ដែលបានធ្វើឲ្យហ្វេនៗ មានចិត្តលួចច្រណែន និងកោតសរសើរ នឹងរាងស្តង់ដារបស់នាងដូច្នេះដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Yaya
Yaya
រូប Yaya ទើបបង្ហោះ
រូប Yaya ទើបបង្ហោះ
រូប Yaya ទើបបង្ហោះ
រូប Yaya ទើបបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]