ភ្នំពេញ៖ ការជួយសិស្សក្រីក្រឱ្យទទួលបានការអប់រំដោយឥតគិតថ្លៃ គឺជាអំពើល្អមួយដែលជួយឱ្យអ្នកគ្រូ ឯក ចិន្តាមុនី ដែលជាស្ថាបនិកសាលាឯកជនមួយនៅរាជធានីភ្នំពេញ ទទួលបានការជ្រើសតាំងជាបេក្ខនារីម្នាក់ក្នុងកម្មវិធី ពានរង្វាន់ពលរដ្ឋគំរូ Smart ។
ឥឡូវនេះ អ្នកគ្រូបានជាប់ជាបេក្ខនារីម្នាក់ក្នុងចំណោមបុគ្គលដែលត្រូវបានជ្រើសតាំង ១០នាក់ សម្រាប់វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីពានរង្វាន់ពលរដ្ឋគំរូនេះ ហើយប្រសិនបើអ្នកគ្រូត្រូវបានគេជ្រើសរើសជាអ្នកទទួលជ័យលាភី អ្នកគ្រូនឹងទទួលបានប្រាក់រង្វាន់ចំនួន ១ម៉ឺនដុល្លារ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មុនពេលបើកដំណើរការសាលារៀននេះ អ្នកគ្រូធ្លាប់បម្រើការងារជាបុគ្គលិករបស់អង្គការមិនមែនរដ្ឋាភិបាល អស់រយៈពេល ១៥ឆ្នាំ ដែលធ្វើការជាមួយយុវជននៅតាមខេត្តផ្សេងៗ។ ក្នុងពេលនោះ អ្នកគ្រូសង្កេតឃើញមានយុវជនជាច្រើនដែលបោះបង់ការសិក្សានៅថ្នាក់វិទ្យាល័យ ឬគ្មានឱកាសបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ។
អ្នកគ្រូបានថ្លែងថា ការដែលបានមើលឃើញស្ថានភាពបែបនោះបានប៉ះទង្គិចចិត្តរបស់គាត់ ដោយសារគាត់មានឱកាសទទួលបានការអប់រំ ប៉ុន្តែយុវជនទាំងនោះខ្លះបោះបង់ការសិក្សាថ្នាក់ទី៨ ហើយយុវជនខ្លះទៀតបានរៀនចប់ថ្នាក់ទី១២ ប៉ុន្តែមិនមានលទ្ធភាពបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ ដោយសារជីវភាពគ្រួសារ។
អ្នកគ្រូ ចិន្តាមុនី មានប្រសាសន៍ថា៖
បន្ទាប់ពីបានលាឈប់ពីអង្គការ នៅក្នុងឆ្នាំ២០១៧ អ្នកគ្រូ ឯក ចិន្តាមុនី រួមជាមួយនឹងមិត្តភក្តិ ២នាក់ផ្សេងទៀត បានបង្កើតសាលាមួយឈ្មោះថា សាលាចំណេះទូទៅ និងបច្ចេកទេសឯកជនអេស៊ីធី (ACT) ដែលបង្រៀនចំណេះទូទៅចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ និងបច្ចេកទេសសម្រាប់ថ្នាក់ទី១០ ដល់ទី១២។ សព្វថ្ងៃមានសិស្សប្រហែលជិត ២០០នាក់។
ក្រៅពីសិស្សត្រូវបង់ថ្លៃសិក្សា សាលាបានផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រក្នុងអត្រាពី ២៥% ទៅ ១០០% ដោយសព្វថ្ងៃ មានសិស្សទទួលបានអាហារូបករណ៍ចំនួន ៧០នាក់ ក្នុងចំំណោមសិស្សជិត ២០០នាក់។ សិស្សចាំបាច់ត្រូវប្រលងដើម្បីទទួលបានអាហារូបករណ៍នេះ។
ក្រៅពីអាហារូបករណ៍ សាលាក៏មានកញ្ចប់ជំនួយផងដែរ ដើម្បីជួយសិស្សក្រីក្រឱ្យទទួលបានការសិក្សាដោយឥតបង់ថ្លៃ ឬបង់ថ្លៃទៅតាមលទ្ធភាពរបស់គ្រួសារសិស្ស។

អ្នកគ្រូបានថ្លែងថា៖
ទាក់ទងនឹងថវិកាដែលចំំណាយលើការផ្តល់អាហារូបករណ៍ អ្នកគ្រូបានប្រើប្រាស់ប្រាក់ចំណូលរបស់សាលា និងប្រាក់ឧបត្ថម្ភ និងជំនួយពីមិត្តភក្តិនៅក្រៅប្រទេសមួយចំនួន និងប្រាក់ចំណូលពីការលក់គីមឈី ដែលជាអាជីវកម្មមួយដែលអ្នកគ្រូបានបង្កើតឡើងក្នុងឆ្នាំ២០១៦។
អ្នកគ្រូ និងក្រុមការងារ ក៏កំពុងស្វែងរកអ្នកឧបត្ថម្ភទាំងក្នុងប្រទេស និងក្រៅប្រទេសផងដែរ ដើម្បីជួយដល់សិស្សក្រីក្រ។
នាយកសាលា និងជាស្ថាបនិករូបនេះបានបន្ថែមថា ការជួយកុមារដែលជួបការលំបាក និងក្រីក្រឱ្យទទួលបានការរៀនសូត្រ គឺជាក្តីប្រាថ្នាដែលគាត់ចង់ធ្វើ ហើយគាត់ក៏ចង់ឃើញកុមារទាំងអស់ទទួលបានឱកាសស្មើៗគ្នា ដើម្បីទទួលបានការអប់រំប្រកបដោយគុណភាព។
អ្នកគ្រូបានថ្លែងថា៖

អ្នកស្រី តែ សៅ ដែលជាម្ដាយរបស់សិស្សម្នាក់ដែលអ្នកគ្រូ ចិន្ដាមុនី បានផ្ដល់អាហារូបករណ៍ឱ្យសិក្សានៅសាលា អេស៊ីធី បានឱ្យដឹងថា កូនរបស់អ្នកស្រីបានឈប់រៀនរយៈពេល ៣ឆ្នាំមកហើយ ដោយសារជីវភាពខ្វះខាត។ អ្នកស្រីបានបន្ថែមថា បន្ទាប់ពីបានស្គាល់អ្នកគ្រូ គាត់បានសុំអាហារូបករណ៍ឱ្យកូនរបស់គាត់បានចូលរៀនជាថ្មី។
អ្នកស្រីបានថ្លែងថា៖
អាណាព្យាបាលម្នាក់ទៀត គឺអ្នកស្រី សំ មុំ ដែលមានកូន ៣នាក់ និងក្មួយ ៣នាក់ កំពុងសិក្សានៅសាលា អេស៊ីធី រយៈពេល ២ឆ្នាំមកហើយនោះ បានថ្លែងថា កូន និងក្មួយរបស់គាត់ បានទទួលអាហារូបករណ៍នៅសាលានេះ ដោយសារពួកគាត់មានជីវភាពខ្វះខាត ជាពិសេសម្តាយរបស់ក្មួយគាត់គឺជាជនពិការ។
អ្នកស្រីថ្លែងថា៖
អំពើល្អទាំងនេះហើយ ដែលឆ្លើយតបទៅនឹងកម្មវិធី ពានរង្វាន់ពលរដ្ឋគំរូ Smart ដែលជាផ្នែកមួយនៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន Smart Axiata ដែលបានចាប់ផ្តើមនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។ កម្មវិធីនេះ មានបំណងស្វែងរកពលរដ្ឋកម្ពុជាដែលបានធ្វើសកម្មភាពល្អៗ ក្នុងការជួយប្រទេសជាតិ អ្នកជិតខាង និងសហគមន៍របស់ខ្លួន។
នៅពេលដែលទទួលដំណឹងថា អ្នកគ្រូ ចិន្តាមុនី ត្រូវបានជ្រើសរើសជាបេក្ខនារីម្នាក់ ក្នុងចំណោមបុគ្គលដែលត្រូវបានជ្រើសតាំង ១០នាក់ សម្រាប់វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart អ្នកនាង Samantha Wagers ដែលជាអ្នកជ្រើសតាំងអ្នកគ្រូបានសម្តែងក្តីរំភើប និងអបអរ។
អ្នកនាងបានថ្លែងថា៖
អ្នកនាង Samantha ក៏មានផែនការជួយអ្នកគ្រូ ចិន្តាមុនី លើការងាររៃអង្គាសថវិកាផងដែរ។

ការប្រកាសជ័យលាភីរបស់កម្មវិធី ពលរដ្ឋគំរូ Smart ដែលដើមឡើយគ្រោងធ្វើនៅថ្ងៃទី២៧ មីនា ឆ្នាំ២០២១ ត្រូវបានពន្យារពេល ដោយសារការរាតត្បាតជំងឺកូវីដ-១៩។ កាលបរិច្ឆេទថ្មីនឹងត្រូវជូនដំណឹងនៅពេលក្រោយ។
ដើម្បីចូលមើលវីដេអូអំពីអ្នកគ្រូ ឯក ចិន្តាមុនី សូមចុចលើតំណភ្ជាប់ (Link) នេះ៖ https://www.facebook.com/watch/?v=1396598614008954
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]