ថៃ៖ ពិតណាស់ បន្ទាប់ពីបានរៀបការជាមួយនឹងស្វាមី ត្រកូលអភិជន Korn Narongdej រួចមក ពេលនេះ តារាសម្តែងស្រី Rita Sririta បានទទួលចំណងដៃកូនប្រុសម្នាក់ក្នុងផ្ទៃថែមទៀតផង។

ស្របជាមួយគ្នានេះ នៅសល់ពេលមិនយូរទៀតទេ ពួកគេទាំងពីរនឹងអាចឃើញមុខកូនប្រុសដំបូងរបស់ខ្លួនបានហើយ មិនតែប៉ុណ្ណោះ ខណៈពេលដ៏សំខាន់នេះ តារាស្រី Sririta និងស្វាមី បានបើកបង្ហាញ ពីការរៀបចំតុបតែងបន្ទប់យ៉ាងធំទូលាយមួយ ដែលពោរពេញដោយ សម្ភារកូនសម្រាប់ទារកយ៉ាងច្រើនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត ពួកគេក៏បានប្រាប់ឲ្យដឹងផងដែរថា បន្ទប់នេះនៅមិនទាន់មាននរណាម្នាក់បានឃើញនៅឡើយទេ ព្រោះពួកគេទើបនឹងរៀបចំតុបតែងរួចរាល់។

អ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺ រាល់សម្ភារមិនថា​ រទេះរុញ គ្រែទារក កៅអីបំបៅកូន និយាយរួមគឺ រាល់របស់របរដែល តំឡើងរួចរាល់នេះ សុទ្ធតែជា ឧបករណ៍ដែលល្បីមិនធម្មតាទេ ព្រោះ វាអាចធានាដល់សុវត្ថិភាពរបស់ទារក និងអ្នកម៉ាក់ថែមទៀតផង ម្យ៉ាងវិញទៀត បន្ទាប់នេះ ត្រូវបានតុបតែងក្នុងពណ៌ដែលភ្លឺបែបស្រទន់ មិនថា ផ្ទៃជញ្ជាំង សម្ភារ ឫអំពូលទេ ជាហេតុធ្វើឲ្យ គ្រប់យ៉ាងក្នុងបន្ទប់ធំទូលាយមួយនេះ មើលទៅពោរពេញដោយភាពកក់ក្តៅ យ៉ាងខ្លាំង៕

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលវីដេអូ និងរូបភាពខាងក្រោម ៖

 តារាស្រី Sririta និងស្វាមី
 តារាស្រី Sririta និងស្វាមី
 តារាស្រី Sririta និងស្វាមី
 តារាស្រី Sririta និងស្វាមី
ទិដ្ឋភាពក្នុងបន្ទប់
ទិដ្ឋភាពក្នុងបន្ទប់
ទិដ្ឋភាពក្នុងបន្ទប់
ទិដ្ឋភាពក្នុងបន្ទប់
ទិដ្ឋភាពក្នុងបន្ទប់
ទិដ្ឋភាពក្នុងបន្ទប់
ទិដ្ឋភាពក្នុងបន្ទប់
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]