ជំនួសឲ្យការចំណាយប្រាក់ច្រើនទៅលើផលិតផលថែរក្សាសម្រស់ថ្លៃៗ ស្រីៗយើងអាចងាកមកសាកល្បងរូបមន្តធម្មជាតិទាំងនេះ ដើម្បីធ្វើឲ្យស្បែកស្រស់ថ្លា និងក្មេងជាងវ័យម្ដងទៀត។ ពិតណាស់ គ្រឿងផ្សំធម្មជាតិមិនត្រឹមតែងាយស្រួលរកប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងមានប្រសិទ្ធភាពហួសពីស្មានទៀតផង។ ម្យ៉ាងវិញទៀត យើងក៏មិនចាំបាច់ព្រួយបារម្ភថាស្បែកអាចនឹងប្រតិកម្មបន្ទាប់ពីប្រើប្រាស់រួចដូចផលិតផលមួយចំនួនដែលមានលក់នៅលើទីផ្សារផងដែរ។
១. ម៉ាសផ្លែប័រធ្វើឲ្យស្បែកក្មេងជាងវ័យ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សផ្លែប័រស្រស់អាចជួយសង្គ្រោះស្បែករបស់យើងពីបញ្ហាស្បែករបក និងស្ងួតរយៈពេលយូរឆ្នាំបានយ៉ាងពូកែស័ក្ដិសិទ្ធិ។ ពិតណាស់ ផ្លែប័រសម្បូរទៅដោយប្រេងធម្មជាតិ សារធាតុប្រឆាំងនឹងអុកស៊ីតកម្ម និងសារធាតុរ៉ែ ដែលអាចជ្រាបចូលទៅក្នុងស្បែកយ៉ាងជ្រៅ ដើម្បីផ្ដល់ជាតិទឹក និងសំណើមដល់ស្បែក។
របៀបធ្វើ៖ ចូរកិនផ្លែប័រចំនួន១ផ្លែ ដោយឆ្កៀលយកគ្រាប់ចេញ។ បន្ទាប់មក លាយជាមួយនឹងទឹកឃ្មុំ និងទឹកក្រូចឆ្មារចំនួន១ស្លាបព្រាកាហ្វេ រួចកូរវាឲ្យសព្វល្អ និងយកមកលាបលើផ្ទៃមុខ ទុកចោលរយៈពេល១៥នាទី។ ចុងក្រោយ លាងជម្រះម៉ាសចេញជាមួយនឹងទឹកក្ដៅឧណ្ហៗជាការស្រេច។
២. ម៉ាសផ្លែក្រូចកម្ចាត់មុនក្បាលខ្មៅ
ផ្លែក្រូចមានផ្ទុកសារធាតុរំញោច ដែលជួយបណ្ដឹង ក៏ដូចជាសម្អាតស្បែកបានយ៉ាងអស្ចារ្យ។ លើសពីនេះ វាក៏ អាចកាត់បន្ថយជាតិពណ៌ ស្លាកស្នាម និងស្នាមមុខផងដែរ។ ជាពិសេស ម៉ាសទឹកក្រូច អាចជួយកម្ចាត់បញ្ហាមុនក្បាលខ្មៅ ដែលកកើតឡើងនៅពេលខ្លាញ់ និងកោសិកាងាប់ៗនៃស្បែកលាយបញ្ចូលគ្នា ដែលធ្វើឲ្យរន្ធញើសកកស្ទះ។
របៀបធ្វើ៖ លាយទឹកក្រូចចំនួន២ស្លាបព្រា និងទឹកក្រូចឆ្មារចំនួន១ស្លាបព្រាកាហ្វេ ដោយលាបនៅលើផ្ទៃមុខ និងបរិវេណករយៈពេល២០នាទី បន្ទាប់មកលាងជម្រះចេញជាមួយនឹងទឹកត្រជាក់។
៣. ផ្លែឃីវីជួយឲ្យស្បែកក្មេងជាងវ័យ
ជាមួយគ្នានេះដែរ ផ្លែឃីវីសម្បូរទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម វីតាមីនC និងវីតាមីនE។ ខណៈពេលដែលសារធាតុប្រឆាំងនឹងអុកស៊ីតកម្មជួយបន្សាបលំហូររ៉ាឌីកាល់សេរី ពពួកវីតាមីនទាំងនេះក៏ជួយធ្វើឲ្យស្បែករបស់យើងក្មេងជាងវ័យម្ដងទៀត។ បន្ថែមពីនេះ វាក៏ជួយការពារស្បែកពីកាំរស្មីUV ព្រមទាំងបង្កើនការផលិតខូឡាជែន ដែលពន្យឺតការវិលទៅរកភាពចាស់។
របៀបធ្វើ៖ យកសាច់ ឬទឹកឃីវី ដោយលាយជាមួយនឹងប្រេងអូលីវចំនួន២ទៅ៣ស្លាបព្រាកាហ្វេ។ បន្ទាប់មកលាបម៉ាសឃីវី និងធ្វើការម៉ាស្សានៅលើផ្ទៃមុខជារាងរង្វង់ចុះឡើង រួចលាងជម្រះចេញជាមួយនឹងទឹកត្រជាក់។
៤. ពពួកផ្លែប៊ឺរីជួយកម្ចាត់បញ្ហាមុន
សារធាតុប្រឆាំងនឹងអុកស៊ីតកម្មដែលមាននៅក្នុងពពួកផ្លែប៊ឺរី ដូចជាស្រ្តូប៊ឺរី ឈឺរី ប្លូប៊ឺរី ជាដើមមានគុណប្រយោជន៍ជួយកម្ចាត់ជាតិពុល និងភាពកខ្វក់ចេញពីស្បែកខ្លាញ់។ ជាងនេះទៅទៀត ពពួកផ្លែឈើទាំងនេះអាចជួយធ្វើឲ្យស្បែកភ្លឺថ្លាភ្លាមៗ។
របៀបធ្វើ៖ យើងអាចកាត់វា រួចត្រដុសថ្នមៗនៅលើផ្ទៃមុខ បន្ទាប់មកលាងជម្រះចេញជាមួយនឹងទឹកធម្មតា ឬអាចលាយផ្លែប៊ឺរីដែលកិនរួចជាមួយនឹងទឹកឃ្មុំចំនួន១ស្លាបព្រា ដោយលាបនៅលើផ្ទៃមុខឲ្យសព្វល្អ រួចលាងជម្រះចេញ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]