កម្សាន្ត៖ ដូចពុកម៉ែបងប្អូនជ្រាបរួចហើយថា បវរកញ្ញា លីវ ជាលី កំពុងតែមានវត្តមាននៅក្នុងព្រះរាជាណាចក្រថៃឡង់ដ៍ ក្នុងគោលបំណងដើម្បីចូលរួមកម្មវិធីប្រកួតប្រជែងបវរកញ្ញា Miss Grand International ២០២១។

គួររំលឹកផងដែរថា កញ្ញា លីវ ជាលី បានចេញដំណើរទៅកាន់ប្រទេសថៃ ដើម្បីចូលរួមប្រកួត Miss Grand International នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ​ ២០២១ មិនត្រឹមតែប៉ុណ្ណោះកញ្ញា  បានធ្វើដំណើរទៅកាន់ប្រទេសថៃតែម្នាក់ឯងប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងថ្ងៃនេះដែរ នៅលើផេកហ្វេសប៊ុកផ្លូវការរបស់ លីវ ជាលី គេសង្កេតឃើញមានការបង្ហោះជាវីដអូរបស់បវរកញ្ញារូបនេះពីប្រទេសថៃ ដោយខ្លឹមវីដេអូនោះ គឺនាងសូមអំពាវអំនាវសុំនូវគាំទ្រពីពុកម៉ែបងប្អូន ដោយជួយគាំទ្រតាមរយៈការបោះឆ្នោតជូតកញ្ញាតាមរយៈឆាណែល GrandTV។

ដោយឡែក តាមការបញ្ជាក់ពី​ បវរកញ្ញារូបនេះ ពុកម៉ែបងប្អូនអាចធ្វើការបោះឆ្នោតគាំទ្រយ៉ាងងាយស្រួលបំផុត ដោយគ្រាន់តែ បងប្អូនចូលទៅកាន់ឆាណែលយូធូប  GrandTV ធ្វើការចុច Like (ចូលចិត្ត) និង Share (ចែករំលែកបន្ត) ជាការស្រេច ក្នុងនោះដែរ ការបោះឆ្នោតបញ្ចប់ត្រឹមម៉ោង ១២ ថ្ងៃត្រង់៕ 

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព​ និង វីដេអូខាងក្រោម៖

សាររបស់ បវរកញ្ញាឯក លីវ ជាលី
 បវរកញ្ញាឯក លីវ ជាលី
 បវរកញ្ញាឯក លីវ ជាលី
 បវរកញ្ញាឯក លីវ ជាលី
 បវរកញ្ញាឯក លីវ ជាលី
 បវរកញ្ញាឯក លីវ ជាលី
វីដេអូ លីវ ជាលី សុំការគាំទ្រ
វីដេអូ បោះឆ្នោត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]