​ ថៃ៖ បច្ចុប្បន្នក្នុងប្រទេសថៃ មានតារាស្រីប្រុសជាច្រើននាក់ មានទាំងថ្មី និងចាស់ មានសមត្ថភាពរៀងៗខ្លួន មិនថាជាការសម្ដែង ពិធីករ និងការដឹកនាំផ្សេងៗ។ ថ្ងៃនេះសូមនាំអ្នកទាំងអស់គ្នាមកមើលតម្លៃខ្លួនរបស់តារាប្រុសទាំងនេះថានរណាថ្លៃជាងគេ ។

៧. Prin Suparat -Mak     

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់គ្មាន នរណាម្នាក់ដែលថាមិនស្គាល់ បុរសសង្ហាដែលមានមន្តស្នេហ៍រូបនេះទេ ដែល គាត់គឺជាតារាសម្ដែងនិង ជាតារាបង្ហាញម៉ូតឱ្យប៉ុស្តិ៍លេខ ៣។ Mak មានរឿងភាគជាច្រើន ក្នុងរឿងដំបូងដែលលោក សម្ដែងមានឈ្មោះថាស្រមោលស្នេហ៍។ ហើយចំពោះតម្លៃនៃតួអង្គក្នុងមួយវគ្គរបស់គេគឺ ២,២១២ ដុល្លារ ចំណែកតម្លៃខ្លួនអញ្ចើញឱ្យចូលរួមកម្មពិធីផ្សេងៗ​ គឺ ៤,៧៤០ ទៅ ៦,៣២០ ដុល្លារ​  ហើយតម្លៃផ្សព្វផ្សាយពាណិជ្ជកម្មគឺ ២៥២,៨០០ ដុល្លារ។

 Prin Suparat

៦ Sukonwat kanart ឬ weir     

Sukonwat ឬ Weir សម្រាប់បុរសដែលមានរាងខ្ពស់ស្រអែមខ្មៅសង្ហាម្នាក់នេះ គ្រប់គ្នាប្រាកដជាស្គាល់ច្បាស់ ដោយសារគាត់ជាបុរសដំបូង​គេក្នុងប៉ុស្តិ៍លេខ ៧​ ដែលជាតារាសម្ដែងមានទេពកោសល្យខ្ពស់។ weir គឺបានធ្វើឱ្យមហាជនគ្រប់គ្នាបានស្គាល់តាមរយការសម្ដែងរឿងជាច្រើន រហូតដល់ពេលបច្ចុប្បន្ននេះ។ ចំពោះតម្លៃតួអង្គរបស់ weirក្នុងមួយវគ្គគឺ ២,៥២៨ ដុល្លារ  ហើយតម្លៃចូលរួមកម្មពិធីផ្សេងៗគឺ ៤,៧៤០ ដុល្លារ ព្រមទាំងទទួលការផ្សព្វផ្សាយពាណិជ្ជកម្មចាប់ពីរ ២២១,២០០ ដុល្លារ។ 

Sukonwat kanart

​​  ៥. Pakorn chatborirak ឬ Boy

​​ Boy​ ជាមនុស្សម្នាក់ទៀតដែលនារីៗមានការចាប់អារម្មណ៍ និងគោរពស្រឡាញ់ខ្លាំងជាមួយនឹងបុរសម្នាក់នេះ។ដោយក្នុងនោះ Boyជាតារាសម្ដែង តារាម៉ូដែល ពីធីករ និង ជាឱសថការីផងដែរ។ រឿងដំបូងរបស់ Boyសម្ដែងមានឈ្មោះថា ភ្លើងស្នេហ៍បិសាច នៅប៉ុស្តិ៍លេខ៣  និងបានសម្ដែងរឿងជាបន្តបន្ទាប់ជាច្រើនទៀត។ ហើយតម្លៃក្នុងការសម្ដែងរឿងមួយវគ្គ គឺប្រហែល​ ២,៨៤៤​ ដុល្លារ និង តម្លៃសម្រាប់ចូលរួមកម្មពិធីផ្សេងៗ ៦,៣២០ ដុល្លារ ព្រមទាំងទទួលការផ្សាយពាណិជ្ជកម្ម គឺ ២៨៤,៤០០ ដុល្លារ។

Pakorn chatborirak

   ៤. Mario Maurer     

Mario Maurer សម្រាប់តារាម្នាក់នេះ មហាជនអ្នកតាមដានប្រាកដជាស្គាល់ ពីរខ្សែភាពយន្តស្នេហាជាច្រើនរបស់លោក។ Mario ជាតារាសម្ដែង និង អ្នកចម្រៀងមួយរូប ក្នុងនោះផងដែល Mario បានសម្ដែងរឿងភាគនៅប៉ុស្តិ៍លេខ៣ និងប៉ុស្តិ៍ផ្សេងៗដទៃទៀត។ បើនិយាយពីតម្លៃតួអង្គ Mario ក្នុងមួយវគ្គ គឺប្រហែល ៣,១៦០ ដុល្លារ  ហើយនឹងការទទួលចូលរួមកម្មពិធីដទៃៗតម្លៃចាប់ពីរ ៦,៣២០ដុល្លារ ទៅ​ ៩,៤៨០ ដុល្លារ ហើយសម្រាប់ការទទួលផ្សព្វផ្សាយពាណិជ្ជកម្ម គឺ ៣១៦,០០០ ដុល្លារ។

Mario Maurer

៣.Jirayu Tangsrisuk ឬ James     

ជាកាពិតណាស់ អ្នកទាំងអស់គ្នាប្រាកដជាបានស្គាល់ហើយថាJames គឺជាតួសម្ដែងដ៏ល្បីម្នាក់ក្នុងចំណោមតារាជួរមុខទាំងអស់ ដែល James សម្ដែងក្នុងរឿង សុភាពបុរសអទិទេព ក្នុងប៉ុស្តិ៍លេខ៣ ដែលធ្វើឱ្យលោកមានភាពល្បីល្បាញកាន់តែខ្លាំង។ សម្រាប់តម្លៃខ្លួនរបស់​លោក ក្នុងការសម្ដែងរឿងមួយវគ្គគឺ ៣,១៦០ ដុល្លារ ចំណែកតម្លៃមួយកម្មពិធីពេញគឺ ៩,៤៨០ ដុល្លារ ហើយទទួលការផ្សព្វផ្សាយពាណិជ្ជកម្មចាប់ពីរ ៤៧៤,០០០ ដុល្លារ។

Jirayu Tangsrisuk

២ . Nadech Kugimiya ឬ Barry   

 Nadech Kugimiya ឬ Barry ដែលយុវវ័យភាគច្រើនហៅថា Nadech គ្មាននរណាម្នាក់ដែលថាមិនស្គាល់អំពីរបុរសសង្ហាម្នាក់នេះទេ ដោយ Nadech គឺជាតារាសម្ដែង និងតារាបង្ហាញម៉ូតឱ្យទូរទស្សប៉ុស្តិ៍លេខ៣ ។ បើនិយាយពីតម្លែខ្លួនសម្ដែងមួយវគ្គគឺរហូតទៅដល់ ៦,៣២០ ដុល្លារ និងតម្លៃអញ្ចើញចូលរួមកម្មពិធីផ្សេងៗគឺ ១១,០៦០ដុល្លារ ទៅ ១២,៦៤០ ដុល្លារ ហើយនឹងទទួលការផ្សាយពាណិជ្ជកម្មក្នុងតម្លៃ ៤៧៤,០០០ដុល្លារ  អាចនិយាយបានថាថ្លៃខ្លាំងណាស់។

Nadech Kugimiya

១.Thongchai  Mak intrai ឬ Bird      

Thongchai  Mak intrai ​ឬ Bird ច្បាស់ណាស់សម្រាប់តារាប្រុសរូបនេះ មហាជនប្រាកដជាបានស្គាល់មិនខាន ព្រោះ Bird គឺជាអ្នកសម្ដែង អ្នកចម្រៀងនិថ ពិធីករ ហើយមានរឿងភាគជាច្រើនដែលបានដាក់បញ្ចូលចម្រៀងល្បីៗរបស់ Bird ។ អាចនិយាយបានថាប្រវត្តិការងាររបស់លោកគឺច្រើនស្ទើរាប់មិនអស់។ ចំណែកតំម្លៃខ្លួនក្នុងមួយវគ្គវិញគឺរហូត ដល់ ៦,៣២០ដុល្លារ  ចំណែកឯតម្លៃចូលរួមពេញមួយកម្មពិធី គឺរហូតទៅដល់ ៦,៣២០ ទៅ ៩,៤៨០ដុល្លារ  និងតម្លៃទទូលផ្សព្វផ្សាយពាណិជ្ជកម្មគឺ ៩៤៨,០០០ ដុល្លារ ដែលនេះជាតម្លៃកប់ពពកតែម្ដង៕

Thongchai Mak intrai

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]