ប្រទេសថៃ: ផ្អែកតាមទីភ្នាក់ងារសារព័ត៌មាន បាងកកប៉ុស្តិ៍ក្នុងប្រតិបត្តិសារព័ត៌មានលើទំព័រមុខរបស់ខ្លួន បានសរសេររៀបរ៉ាប់អំពីវីរភាពរបស់កងនាវាថៃ ដែលប្រថុយជីវិតក្នុងការជួយសង្រ្គោះសត្វឆ្មា៤ក្បាល ក្នុងខណ:ពេលដែលនាវាមួយកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅនៅក្នុងលំហសមុទ្រអាដាម៉ង់( Adaman)កាលពីពេលថ្មីៗនេះ ដោយបានធ្វើឲ្យមានសាធារណមតិជាច្រើនស្ងើចសរសើរចំពោះការលះបង់ដ៏ធំធេងរបស់លោកនាវិកជនជាតិថៃម្នាក់នេះ។
យ៉ាងណាមិញ កាលពីពេលថ្មី ក្រោយពីលោកបានធ្វើរឿងដ៏អស្ចារ្យនេះហើយ ស្រាប់តែអង្គការប្រជាជនមើលថែទាំសត្វប្រកបដោយសីលធម៌ ( People for the Ethical Treatment of Animal - PETA ) បានចេញប្រកាសនីយបត្រសរសើរដល់កងនាវាថៃរូបនេះ ដោយបានបញ្ជាក់ថាលោកពិតជាសាកសមនិងទទួលបានវា តបស្នងនិងការយកអាយុជីវិតទៅប្រថុយដើម្បីសត្វ។
អំពើដ៏ល្អរបស់នាវិកជនជាតិថៃរូបនេះ បានទទួលការសាទរយ៉ាងខ្លាំងទាំងនៅក្នុងសង្គមថៃ និងពិភពលោកហើយក៏អាចទុកជាបទពិសោធន៍ និងគំរូដល់ល្អមួយក្នុងជីវិត និងការរស់នៅប្រកបដោយការលះបង់នៅក្នុងសង្គមផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]