កូរ៉េខាងត្បូង៖ អតីតតារស្រីរ៉េប Baby J (ឈ្មោះពិត Ha Joo Yeon) ដែលជាសមាជិកម្នាក់របស់ក្រុមចម្រៀងនារី Jewelry ល្បីឈ្មោះក្នុងកំឡុងឆ្នាំ ២០០៨ បានចូលរួមកម្មវិធីយូធូបមួយ ចែករំលែកពីជីវិតពិតក្រោយពីរូបនាងឈប់ពីសិល្បៈ។
ជាមួយគ្នានោះដែរ Baby J បានលើកឡើងថា នៅឆ្នាំ ២០១៤ រូបនាងបានចាកចេញពីក្រុម បន្ទាប់មក ក៏បានបន្តចូលរួមក្នុងកម្មវិធីមួយចំនួនដូចជា Show Me The Money 5 រដូវកាលទី ៥ និង Unpretty Rapstar រដូវកាលទី ៣ ជាដើម។ ទោះជាយ៉ាងណាក៏ដោយរូបនាង មិនបានទទួលបានលទ្ធផលល្អនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ Baby J ក៏បានស្រក់ទឹកភ្នែកនៅ Show Me The Money នៅពេលចែករំលែកអំពីជីវិតដ៏អាក្រក់បន្ទាប់ពីចាកចេញពីក្រុម ដោយនាងធ្លាប់ធ្វើការនៅហាងភីហ្សា និងហាងលក់សំលៀកបំពាក់ដើម្បីរកលុយដើម្បីរកប្រាក់ចិញ្ចឹម ខណៈរូបនាងអត់ការងារធ្វើ។
តួយ៉ាង នៅក្នុងបទសម្ភាសន៍តាមវីដេអូនាង អតីតតារាស្រីវ័យ ៣៥ ឆ្នាំរូបនេះ សារភាពថា នាងមិនអាចទទួលបានការងារណាមួយនៅក្នុងឧស្សាហកម្មកម្សាន្តម្តងទៀតបានទេ ដូច្នេះនាងត្រូវទៅធ្វើការនៅ ហាងកាហ្វេបន្ថែមដោយបានលើកឡើងថា៖
គួបញ្ជាក់ផងដែរថា Baby J សមាជិកម្នាក់របស់ក្រុមចម្រៀងនារី Jewelry ដែលបានធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំង នូវបទចម្រៀង «Baby one More Time» នៅពេលនោះបទចម្រៀងនេះ តែងតែត្រូវបានគេចាក់នៅគ្រប់ទីកន្លែង មានមានភាពល្បីល្បាញ នៅឆ្នាំ ២០០៨៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]