កម្សាន្ត៖ ពុកម៉ែបងប្អូនប្រាកដជាស្គាល់រួចមកហើយ តារាចម្រៀងកូរ៉េដ៏ល្បីល្បាញ Rain ដែលសព្វថ្ងៃនេះ លោកមានភរិយារួចមកហើយ។

ក្នុងនោះដែរ កាលពីថ្ងៃទី០៤​ ខែមីនា កន្លងទៅនេះ តារាចម្រៀងប្រុស Rain បានអញ្ជើញជាភ្ញៀវពិសេសនៅក្នុងកម្មវិធី Soomi’s Mountain Cabin នៅលើទូរទស្សន៍ SKY/ KBS2TV  រួមទាំងលោក Park Myungsoo ដែលជា តារាកំប្លែង និង ជាពិធីករទូរទស្សន៍។ នៅក្នុងកម្មវិធីនោះដែរ ពួកគេនិយាយអំពីជីវិតអាពាហ៍ពិពាហ៍របស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅពេលសួរថាតើ Rain ធ្លាប់ឈ្លោះគ្នាជាមួយ Kim Taehee  តារាចម្រៀង Rain ឆ្លើយតបថា៖

 Rain 

ចំពោះចម្លើយនេះពិតជាធ្វើឱ្យអ្នករាល់គ្នា ភ្ញាក់ផ្អើលជាខ្លាំង ដោយហេតុថា ជាធម្មតា ជីវិតដៃគូប្តីប្រពន្ធតែមានការឈ្លោះទាស់ទែងគ្នា តែចំពោះ Rain  អត់មានការឈ្លោះសូម្បីម្តង។

សម្រាប់ Park Myungsoo បានពន្យល់ថា លោកតែឈ្លោះគ្នាជាមួយភរិយារបស់លោក។ លោកបានមានប្រសាសន៍៖ ខ្ញុំពិតជាស្រលាញ់នាងខ្លាំងណាស់ ប៉ុន្តែមានពេលខ្លះយើងក៏ឈ្លោះគ្នាដែរ។ នៅពេលដែលយើងចិញ្ចឹមកូន មានពេលខ្លះយើងនឿយហត់ ហើយយើងក៏ឈ្លោះគ្នា។ ទោះបីជាយ៉ាងនេះក្តី Rain មិនយល់ស្រប ហើយសាច់រឿងរបស់ Rain គឺមានភាពស្រដៀងគ្នាឡើយ។

គួររំលឹកផងដែរថា តារា Rain និង Kim Taehee បានបញ្ជាក់ទំនាក់ទំនងរបស់ពួកគេនៅឆ្នាំ២០១៣។ បួនឆ្នាំក្រោយមក ពួកគេសម្រេចរុញទំនាក់ទំនងរបស់ពួកគេទៅមួយដំណាក់កាលបន្ទាប់ ក្រោយមក ក៏បានចាប់ដៃគ្នារៀបការតែម្តង៕

សូមទស្សនារូបភាពខាងក្រោម៖

Rain
Rain
Rain
Rain និង ភរិយា
Rain និង ភរិយា
Rain និង ភរិយា
Rain និង ភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]