ភ្នំពេញ៖​ ប្រិយមិត្តប្រាកដជាបានស្គាល់ហើយ តារាចម្រៀងវ័យក្មេងសម្លេងធ្ងន់ ពោរពេញដោយសមត្ថភាពមួយរូប ដែលអាចបកស្រាយបទចម្រៀងមរតកដើមបានយ៉ាងពីរោះ នោះគឺ កុមារា ធឿន បុរី ។ បន្ទាប់ពីទទួលបានភាពល្បីល្បាញ និងឆក់យកការគាំទ្រពីសំណាក់ទស្សនិកជន ថ្មីៗនេះ តារាចម្រៀងវ័យក្មេងរូបនេះ ទើបតែចេញបទចម្រៀងថ្មី នៅក្នុងផលិតកម្ម Galaxy Navatra

បទ​ «ចូលចិត្តជប៉ុន»
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ចាប់តាំងពីលេចវត្តមាននៅក្នុងវិស័យសិល្បៈមក ធឿន បុរី មិនដែលធ្វើឲ្យហ្វេនរបស់ខ្លួនខកចិត្តឡើយ ដោយតែងតែបញ្ចេញនូវបទចម្រៀង ក៏ដូចជាសមត្ថភាពរបស់ខ្លួន ដើម្បីបម្រើអារម្មណ៍ទស្សនិកជន។ ហើយមកដល់ពេលនេះ តារាចម្រៀងមាឌតូច តែខ្លឹមរូបនេះ រឹតតែសាងភាពភ្ញាក់ផ្អើលដល់ប្រិយមិត្តជាថ្មីម្ដងទៀត ជាមួយបទថ្មី ដែលមានចំណងជើងថា «ចូលចិត្តជប៉ុន»

បទថ្មី «ចូលចិត្តជប៉ុន» ដែលត្រូវបាននិពន្ធទំនុកច្រៀងដោយលោក យឹម តាស្រង់ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង តាំងពីចេញជាផ្លូវការភ្លាម ដោយបទនេះ បាននិយាយបង្ហាញពីការចូលចិត្តរបស់ ធឿន បុរី ចំពោះប្រទេសជប៉ុន អមជាមួយចង្វាក់ភ្លេងប្លែកថ្មី ស្តាប់ហើយចង់ឡើងរាំតែម្តង។

ចង់ដឹងថា បទ «ចូលចិត្តជប៉ុន» មានអត្ថន័យ និងពីរោះ ប្លែកយ៉ាងណានោះ តោះទៅទស្សនាវីដេអូចម្រៀងខាងក្រោមទាំងអស់គ្នា ៖

វីដេអូ​
រូបភាពខ្លះៗនៅក្នុងវីដេអូចម្រៀង
រូបភាពខ្លះៗនៅក្នុងវីដេអូចម្រៀង
រូបភាពខ្លះៗនៅក្នុងវីដេអូចម្រៀង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]